កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះ​បង្រ្កាបបទ​ល្មើស​នេសាទ​ខុស​ច្បាប់​

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ឧបករណ៍ឆក់ត្រីជាច្រើនគ្រឿងត្រូវបានសមត្ថកិច្ច នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការរឹបអូសខណៈក្រុមជនប្រព្រិត្តលោតទឹកគេចខ្លួន ។

ករណីបង្រ្កាបបទល្មើសនេសាទរឹបអូសវត្ថុតាងនេះ ធ្វើឡើងនាថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចព្រែកដីរនាត(បឹងទន្លេសាប)ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងរបាយការណ៍លោក វរៈសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជាលទ្ធផល រឹបអូសឧបករណ៍ជាវត្ថុតាំងរួមមានៈ អាគុយចំនួន០៧គ្រឿង អាំវទ័រចំនួន០៣គ្រឿង ដងឆក់ចំនួន០៣គូរ ចំណែកឯក្រុមជនប្រព្រឹត្តបានហក់ចូលទឹកគេចខ្លួន ។

...

របាយការណ៍នាយការិយាល័យដដែលសសេរទៀតថា ក្នុងនោះកម្លាំងលោកបានផ្សព្វផ្សាយប្រជានេសាទ នៅភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន បញ្ឈប់ការនេសាទខុសច្បាប់ស្ដីពីជលផល ពិសេសប្រភេទឧបករណ៍រួមផ្សំ(ឆក់ត្រី)ដើម្បីជៀសផុសអំពីមានទោសដល់ខ្លួន ក្នុងអំឡុងការផ្សព្វផ្សាយនោះមានប្រជានេសាទ បានស្ម័គ្រចិត្តប្រគល់ឧបករណ៍(អាំងវទ័រចំនួន០២គ្រឿង ដងឆក់ចំនួន០២គូរ ជូនសមត្ថកិច្ចនគរបាលយើង បច្ចុប្បន្ន វត្ថុតាងទាំងអស់រក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print