លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៩ មេសា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤១នាក់

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​អាទិត្យ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤១នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៩ មេសានេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន៖ ជួញដូរ ១១ករណី ឃាត់ ២០នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ៣ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។​ ចំណែក​វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២៥,២៦ក្រាម និង៤កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលមានចំនួន ៨អង្គភាព បានចូលរួមបង្ក្រាប កម្លាំង​នគរបាលជាតិ ៦អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

*២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៦១ក្រាម។

*៣ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១០,៨២ក្រាម។

*៤ / សៀមរាប៖ ជួញដូរ ៤ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៦នាក់ ស្រី ១នាក់ ចាប់យក Ice ៦,០៤ក្រាម។

*៥ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៦ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤កញ្ចប់តូច។

ដោយឡែក កងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៥នាក់  ចាប់យក Ice ០,៩២ក្រាម។

...

*២ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥,៨៧ក្រាម ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print