សម្តេចតេជោ អបអរសាទរយុទ្ធនាការ #BeyondTheGames ដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក “បេះដូងក្រដាសច្រើនជាងគេ”

ចែករំលែក៖

ភ្នំពេញ : អបអរសាទរយុទ្ធនាការ #BeyondTheGames ដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក “បេះដូងក្រដាសច្រើនជាងគេ” ជាផ្លូវការពីស្ថាប័ន Guinness World Record ដែលកម្ពុជាបានបំបែក ចំនួន 3,917,805 បេះដូង។ នេះជាការបង្ហោះលើផេកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុនសែន ថ្លែងថា, សូមអរគុណ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង អត់ធ្មត់ របស់ក្រុមការងារយុវជន និងប្រជាពលរដ្ឋគ្រប់ទិសទី ដែលដែលបានចូលរួមក្នុងកិច្ចការងារនេះ ដែលជាការបង្ហាញពី «ភាសាបេះដូង» សម្រាប់កម្ពុជាយើង។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះថា, អបអរសាទរកម្ពុជាបានបំបែកឯតទគ្គកម្មដោយជោគជ័យ “បេះដូងច្រើនជាងគេលើពិភពលោក” (Largest Display of Origami Heart) ចំនួន ៣,៩១៧,៨០៥បេះដូង

បរិវេណប្រាសាទអង្គរវត្ត, ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣

#Worldguinnessrecords #beyondthegames

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia។ 

លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា ស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន បានថ្លែងថា , អបអរសាទរការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» (Largest Display of Origami Hearts) នៅលើទឹកដីអង្គរដ៏អច្ឆរិយៈនៃយើង។ នៅពេលនេះ បេះដូងយើងគ្រប់គ្នាកំពុងលោតក្នុងចង្វាក់តែមួយ។  

សូមថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង អត់ធ្មត់ របស់ក្រុមការងារយុវជន និងប្រជាពលរដ្ឋគ្រប់ទិសទី ដែលដែលបានចូលរួមក្នុងកិច្ចការងារនេះ ដែលជាការបង្ហាញពី «ភាសាបេះដូង» សម្រាប់កម្ពុជាយើង៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print