ភ្នំពេញ៖ អំណោយសប្បុរសធម៌របស់លោកស្រី Nurin Widarny Abdul Malik ក្នុងគម្រោងមនុស្សធម៌របស់ Project Smiley Qatar ប្រទេសកាតា
...
ត្រូវបានយកមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្មែ
រអ៊ិស្លាមចំនួន៧០ គ្រួសារស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។
អំណោយសប្បុរសធម៌ចែកជូនពលរដ្ឋខ្មែរអ៊ិស្លាមក្រីក្រ៧០គ្រួសារក្នុងខែបួសរ៉ាម៉ាឌន នៅពេលនេះរួមមានអង្ករ ២០ គីឡូ,ទឹកដោះគោ៤ កំប៉ុង, ប្រេងឆា២លីត្រ, ត្រីខ៤កំប៉ុង, ស្ករសរ២គីឡូ, សាប៊ូបោកខោ អាវ២កញ្ចប់, សាប៊ូដោះខ្លួន១ប្រអប់៤ដំុ, ថ្នាំដុះធ្មេញ១ប្រអប់រួមនិងថវិកា ៣ម៉ឺនរៀលផងដែរ ។ ពិធីចែកអំណោយនេះមានការចូលរួមពីលោក សាន់ សាប់អី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជានៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ។
លោក សាន់ សាប់អី បានលើកឡើងថា ការទទួលបានអំណោយទាំងឡាយនេះគឺដោយសារតែប្រទេសមានសុខសន្តុិភាព និងកិច្ចទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំនិងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសដោយផ្អែកលើការរីកចំរើនលើផ្នែកធនធានមនុស្សក៏ដូចជាការសាងទំនុកចិត្តដល់បណ្តាម្ចាស់ជំនួយ។ លោក សាន់ សាប់អី ក៏បានថ្លែងអំណរគុណដល់គម្រោង Project Smiley Qatar ដឹកនាំដោយលោកស្រី Nurin Widarny ដែលជានិច្ចកាលតែងតែនាំយកអំណោយមនុស្សធម៌នានាមកប្រគល់ជូនសហគមន៍ខ្មែរអ៊ិស្លាមរាងរាល់ឆ្នាំ ។
ដោយឡែករាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមេហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខក៏បានដោះស្រាយ និងអនុគ្រោះជាច្រើនដល់សហគមន៍ខ្មែរអ៊ិស្លាមទាំងមូលផងដែរ។ រហូតដល់ពេលថ្មីៗនេះ រាជរដ្ឋាភិបានក៍បានសម្រេចជាគោលការណ៍បញ្ចូលគ្រូបង្រៀនខ្មែរអ៊ិស្លាមប្រមាណ ១,៥០០នាក់ទៅក្នុងក្របខណ្ឌមន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា ដែលជាការជួយដោះស្រាយជីវៈភាពបងប្អូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាមទាំងមូលបានយ៉ាងច្រើន បើគិតជាថវិកាដែលសហគមន៍ខ្មែរអ៊ិស្លាមទទួលបានសរុបក្នុងមួយឆ្នាំប្រមាណ៤លានដុល្លារឯណោះ។
លោក សាន់ សាប់អី បានរំលឹកថា៖ ក្រោយពីទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ប្រាក់បៀវត្ដជូនគ្រូបង្រៀនអ៊ិស្លាមរួចហើយកី្ដ តែសហគមន៍អ៊ិស្លាមក៍បានទទួលអំណោយសប្បុរសធម៌ពីខាងក្រៅដូចជា ជំនួយពីគម្រោង Project Smiley Qatar ប្រទេសកាតារបស់លោកស្រី Nurin WidarnyAb dul Malik ជនជាតិសាំងហ្គាពួរ ដែលរស់នៅប្រទេសកាតា ។ ក្រៅពីនេះគម្រោងនេះពីដើមមកក៍បានសហការជាមួយអង្គការមូលនិធិអភិ វឌ្ឍន៍មុស្លិមកម្ពុជាក្នុងការជួយធ្វើការជួសជុលស្តារអណ្តូងយកទឹកស្អាតប្រើប្រាស់នៅតាមសហគមន៍ជាច្រើនកន្លែង ដោយចំណាយថវិកាប្រមាណជាង៣០ម៉ឺនដុល្លារផងដែរ ៕
ដោយ៖ សំរិត
...