មិនថយអញ! អញមិនចេញ! ចំជាខ្លាំងប៉ះខ្លាំង ! មិនដែលមាន!!នៅលើទឹកដីខេត្តបន្ទាយមានជ័យនៅភ្លើងស្តុបផ្លូវ លេខ១ ក្រុងសិរីសោភ័ណ, ទីបំផុតសមត្ថកិច្ចចាត់វិធានការទាំងពីរនាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : ដោយសារតែការបើកបរ គ្មានកត្តាយោគយល់គ្នា រឿងបន្តិចបន្តួច បង្ករទៅជារឿងធំ ឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា នៅចំណុចភ្លើងស្តុបផ្លូវ លេខ១ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន រវាងរថយន្ត ឡិចស៊ីស៣៥០ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BD-2672 និង រថយន្តម៉ាកមីនី ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D-9279 បង្កឲ្យមានការកកស្ទះដល់អ្នកដទៃផ្សេងទៀត កាលពីថ្ងៃទី 11 ខែមេសា ឆ្នាំ២០២៣ ផ្តើមចេញពីម្ចាស់ឡានម៉ាកឡិចស៊ីស៣៥០ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BD-2672 បើកបរលើគំនូស ខុសចរាចរណ៍ ចូលខាងទឹកដីរថយន្ត ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D-9279។

ជាក់ស្តែង សមត្ថកិច្ចបានព្យាយាមធ្វើការសម្របសម្រួល អោយខាងម្ចាស់ឡាន ម៉ាកឡិចស៊ីស៣៥០ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BD-2672 បើកថយក្រោយ ដើម្បីទុកឱកាសឲ្យរថយន្ត មួយទៀតទៅមុខតាមចរាចរណ៍ធម្មតា។ ប៉ុន្តែម្ចាស់រថយន្តឡិចស៊ីស ហាក់ដូចជាបង្កើតនូវគំនិតអាត្មានិយម មានតែអញ ខ្វះកត្តាយោគយល់គ្នា ទើបធ្វើអោយកើតជាជម្លោះ រំខានដល់សមត្ថកិច្ច ហៅសមត្ថកិច្ចមកស្ទូចរថយន្តគេថែមទៀត និងបង្កឲ្យកកស្ទះចរាចរណ៍ រងការរិះគន់យ៉ាងធ្ងន់ធ្ងរពីអ្នកធ្វើដំណើរ។
សមត្ថកិច្ចក៏បានប្រាប់ផងដែរថា, អោយខាងម្ចាស់ឡាន ម៉ាកឡិចស៊ីស៣៥០ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BD-2679 បើកថយក្រោយ ដើម្បីកុំឲ្យមានបញ្ហា បង្ករជាជម្លោះ ហើយសម្រួលចរាចរណ៍អោយអ្នកដទៃទៀតបើកបរបានដោយស្រួលផង។ ខណៈអ្នកបើកបរចូលគន្លងខាងគេ ខុសច្បាប់ចរាចរណ៍ ប៉ុន្តែម្ចាស់រថយន្តហាក់ដូចជាទំនើងបន្តិច អង្គុយក្នុងរថយន្ត និងមិនស្ដាប់ការណែនាំរបស់សមត្ថកិច្ច ។
ភាគីខាងម្ចាស់រថយន្ត ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D-9279 បានបញ្ជាក់ថា ,រថយន្តរបស់ខ្លួន បើកដោយអាទិភាពភ្លើងខៀវផ្លូវត្រង់ បែរជារថយន្តឡិចស៊ីស ឡើងមកឆ្លងលើគំនូសលឿង ខ្លួនក៏បានស៊ីផ្លេ ឱ្យរថយន្តនោះអែប តែគាត់មិនព្រមចេញសុខចិត្តចតឡានកណ្ដាលផ្លូវ ។ ភាគីរថយន្តដដែលបានបន្តថា, ម្ចាស់ឡានឡិចស៊ីស មិនត្រឹមតែមិនព្រមថយក្រោយវិញទេ បែរជាសុីផ្លេឡានខ្លាំងៗឌឺថែមទៀត ។ គាត់បានបន្តថា, ក្រោយមកគាត់ យកគំរាមទូរសព្ទឱ្យសមត្ថកិច្ចមកស្ទូចឡានរបស់គាត់ ។ ម្ចាស់ឡានដដែលបានលើកឡើងថា, ខ្ញុំមិនកំណត់ថាខ្ញុំខុស ឬខ្ញុំត្រូវទេ សំខាន់មានតែសមត្ថកិច្ចអាចធ្វើការវាស់វែងដឹងថាអ្នកណាខុសអ្នកណាត្រូវ។
ប្រជាពលរដ្ឋបានរិះគន់ថា, ម្ចាស់ឡិចស៊ីស៣៥០ ពណ៍ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2BD-2672 មិនដឹងជាខ្លួនធ្វើការខាងអ្វីទេ អាងអ្នកណាទេ បង្កើតឲ្យទៅជាជម្លោះ គ្រាន់តែរឿងបន្តិចបន្តួចសម្របសម្រួលគ្នាបានសោះ ដោយគ្មានបានគិតអំពីការស្ទះចរាចរណ៍ដល់អ្នកដទៃកំពុងធ្វើដំណើរនោះឡើយ។ ដោយឡែករថយន្តម៉ាកមីនី ក៏មិនណយដែរ បើគាត់មិនបើកចេញ ខ្លួនបើកចេញទៅវាចប់បាត់ទៅហើយ នៅតែបង្កើតរឿងខាំធ្មេញដាក់គ្នាដដែល ។ ដូច្នេះសូមបងប្អូនជនរួមជាតិកុំយក គំរូតាមជនបែបនេះឲ្យសោះ។
ក្រោយមក លោកវរសេនីយ៍ឯក គី មករា ប្រធានការិយាល័យចរាចរណ៍នគរបាលផ្លូវគោក បានចុះមកសម្របសម្រួលដោះស្រាយបញ្ចប់រឿង ដោយឱ្យអ្នកទាំងពីរបើកឡានចេញទាំងសងខាង ហើយពួកគេទាំងពីរនាក់ហាក់ដូចជានៅតែខ្លាំង ដាក់គ្នាដដែល ទើបសមត្ថកិច្ចសម្រេច យកសោរថយន្តទាំងពីរ ដើម្បីឲ្យសមត្ថកិច្ច បើកចេញពីកន្លែងកើតហេតុ ប្រយោជន៍សម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ធ្វើការរិះគន់យ៉ាងខ្លាំងទៅលើភាគីទាំងពីរ គឺខ្លាំងប៉ះខ្លាំង គ្រាន់តែរឿងបន្តិចបន្តួចសោះ ក្នុងនាមជាពលរដ្ឋ គួរមានសីលធម៌ កត្តាយោគយល់គ្នា ខ្មែរស្រឡាញ់ខ្មែរ មិនគួរបង្កើតបញ្ហា តឹងសរសៃកដាក់គ្នា រួចហើយរំខានដល់សមត្ថកិច្ចនគរបាលចរាចរណ៍នោះឡើយ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print