ជនសង្ស័យ​៤នាក់​ បាញ់ជនរងគ្រោះម្នាក់បណ្តាល​ឱ្យរបួស​ ត្រូវកម្លាំងអាវុធបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ទាំង៤នាក់​រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង នៅរសៀលថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ​២០២៣​ ដើម្បីចាត់ការតាមវិធី​ច្បាប់៕

 កម្លាំងជម្នាញអាវុធហត្ថប្រាប់ថាៈនៅថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់​ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ប្រើប្រាស់អាវុធខ្លី)​ ប្រព្រឹត្តកាលពីវេលាម៉ោឯ០៦និង១០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅ​ នៅចំណុចរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយយោងតាមពាក្យបណ្តឹងឈ្មោះ​ ហ៊ូ ណុច ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ។ 

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យ​ទាំង៤នាក់​ ១,ឈ្មោះ​ អឿន លីផេង (ប៉ក់)​ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២,ឈ្មោះ​ ស៊ីន លាភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣,ឈ្មោះ​ ស៊ុន សុខុម​ (ចិត្រ)​ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន មណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៤,ឈ្មោះ​ ឡុត សារី​ (រិទ្ធ)​ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ នៅវេលាកេីតហេតុជនសង្ស័យចំនួន០៣នាក់​ បាននាំគ្នាជិះម៉ូតូ០១គ្រឿងម៉ាក ហុងដា​ ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ1Y-1198 នាំគ្នាជិះដល់ចំណុចកើតហេតុខាងលើជនស្ស័យឈ្មោះ​ ស៊ុន សុខុម បានចុះពីលើម៉ូតូទិញបាយ​ ចំណែកបក្ខពួកបានជិះម៉ូតូបន្ត ពេលជិះហួសរោងចក្រឌីសប្រហែល២០ម៉ែត្រ បានជួបជាមួយជនរងគ្រោះឈ្មោះ​ អេង ស៊ីនឡាយ ភេទប្រុស អាយុ២០ឆ្នាំ ហើយមានជម្លោះគ្នាក្នុងពេលបើកបរតាមផ្លូវ ហើយជនរងគ្រោះពុំដឹងរឿង ក៏បើកម៉ូតូតាមផ្លូវធម្មតា បន្ទាប់មកជនសង្ស័យឈ្មោះ​ អឿន លីផេង និងឈ្មោះ​ ស៊ុន លាភ បានជិះម៉ូតូតាមជនរងគ្រោះ និងបានប្រេីកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស និងដួលម៉ូតូតែម្តង ក្រោយធ្វេីកសកម្មភាព​ ជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន។ 

ក្រោពីឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កម្លាំងអាវុធហត្ថ​ បានដកហូតវត្ថុតាង​ កាំភ្លើងខ្លីម៉ាក​ M1911AI U.S.ARMY ចំនួន០១ដើម គ្រាប់កាំភ្លើង៩mm ចំនួន១៧គ្រាប់,គ្រាប់កាំភ្លើងខ្ជិប ចំនួន៣២គ្រាប់ និងសំបកគ្រាប់ ចំនួន០៤គ្រាប់ ដកហូតពីឈ្មោះ​ ឡុត សារី នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី។ 

បន្ទាប់ពីឃាត់ខ្លួននិងសួរចម្លេីយ​ ជនសង្ស័យ​ទាំង​៤នាក់​ បានឆ្លេីយសារភាពថា​ ពួកគេពិតជាបានប្រព្រឹត្ត​ ប្រេីកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ជនសង្ស័យទាំងនាក់​ រួមទាំងមានវត្ថុតាង​ផងនោះទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ 

...

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print