ខេត្តកែប : នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងអញ្ជើញវាយកូនកូលជាក្រុមនៅក្រុងសៀមរាប បានបង្ហោះសារតាមប្រព័ន្ធតេលេក្រាមផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា , តើរឿងនេះជាការពិតទេឯកឧត្តមអភិបាលខេត្តកែប? ។ សម្ដេចបានមានប្រសាសន៍បែបនេះសួរទៅកាន់អភិបាលនៃគណៈអភិបាលខេត្តកែប បន្ទាប់ពីមានគណនី facebook មួយឈ្មោះថា,(Samnang Nov is at ឆ្នេរសមុទ្រកែប) បានបង្ហោះថា, (ទីក្រុងកែប)គិតថាមិនចង់ទៅលេងកំពង់សោម ក៏ប្ដូរមកលេងកំពត ហើយក៏ឆ្លៀតពេលហួសមកលេងកែបមួយជុំ តែបែជាត្រូវមកខកចិត្តនិង រឿងនេះ ស្រុកគេបន់អោយតែគេនាំគ្នាមកលេងអោយច្រើ តែខេត្តនេះ ប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ(ជិះកាត់ មិនឈប់ក៏ត្រូវបងលុយដែរ) រឿងនេះយ៉ាងម៉េចវិញលោកអ្នកគ្រប់គ្រង ខេត្ត ជួយមើលផង តិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀតតើ លោកបានអ្វីអួតគេ? មានរបស់ល្អហើយមិនផ្សព្វផ្សាយបែជា មកយក លុយទាំងអស់បែបនេះ។ (សួរទៅថាយកថ្លៃអនាម័យ តែកុំមើលក្រុង)។
ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាល ខេត្តកែប បានប្រាប់តាមទូរស័ព្ទថា, គ្រាន់តែខលមកខ្ញុំ ខ្ញុំដឹងរួចទៅហើយថា ,ចង់សួរអ្វីពីខ្ញុំ តាមពិតរឿងនេះ វាជារឿងដែលគេវិនិយោគ យកថ្លៃភាស៊ីតាំងពី 15 ឆ្នាំមុនមកម៉្លេះ ! លោកអភិបាលខេត្តបន្តថា, ខ្ញុំទទួលស្គាល់ថាពិតជាកើតមានមែន , ប៉ុន្តែសម្រាប់ខ្ញុំមិនអនុញ្ញាតឲ្យធ្វើបែបៗនេះទេ។ ដូច្នេះខ្ញុំត្រូវតែចាត់វិធានការក្នុងរឿងនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគាត់មកទស្សនាកំសាន្តសប្បាយ ឱ្យបានច្រើន និងមិនប៉ះពាល់ក្នុងការយកប្រាក់ផ្សេងៗឡើយ។ ខ្ញុំកំពុងតែធ្វើរឿងនេះដូច្នេះសូមអរគុណច្រើន។
សូមបញ្ជាក់ជូនថា, សង្ក្រាន្តឆ្នាំថ្មីជាឆ្នាំទី 10 បងប្អូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសអភិបាលនៃគណៈអភិបាលរាជធានីខេត្ត បានរៀបចំមហាសង្ការឆ្នាំថ្មី រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ហ្នឹងបានចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋពោរពេញទៅដោយភាពកក់ក្តៅ និងរីករាយបំផុត ។
នៅម៉ោង១០និង៤៩នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០២៣ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបង្ហោះលើ ផេករដ្ឋបាលខេត្តកែបថា, សូមជម្រាបជូនបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃនេះទៅ(១៥ មេសា ២០២៣) ខេត្តកែបមិនយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ ។
សូមជូនពរបងប្អូនមានសុខភាពល្អ សំណាងល្អ ដំណើរកម្សាន្តទីជិតឆ្ងាយប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាពគ្រប់ពេលវេលា ៕១៥ មេសា ២០២៣ ៕
ដោយ : សិលា