Arsenal បណ្តោយ ឱ្យ របូត គ្រាប់ បាល់ធ្វើ ឱ្យ West Ham តាមស្មើ កាន់តែបារម្ភពីការប្រជែងពានរដូវកាលនេះ

ចែករំលែក៖

ក្រុមកំពូលតារាង Arsenal បានខកខានបាល់ប៉េណាល់ទី ហើយបានទម្លាក់ការនាំមុខ២គ្រាប់ ខណៈដែលពួកគេបានស្មើនៅលើទឹកដីក្រុម West Ham ក្នុងការប្រកួតដើម្បីរក្សាក្តីសង្ឃឹមរបស់ក្រុមក្នុងការឈ្នះពានរង្វាន់ Premier League ការស្មើនេះធ្វើឲ្យArsenal មានគម្លាតពី Man City តែ៤ពិន្ទុប៉ុណ្ណោះ ខណៈ Man City មានចំណេញ១ប្រកួតនៅក្នុងដៃ។

ការ ស៊ុត បាល់ បញ្ចូល ទី យ៉ាង ល្អ របស់ខ្សែប្រយុទ្ធ Gabriel Jesus និង Martin Odegaard បាន ធ្វើ ឲ្យ ក្រុម ភ្ញៀវ នាំ មុខ នៅ ក្នុង ការ ប្រកួត បើក ឆាក១០នាទី នៅ កីឡដ្ឋាន London Stadium ខណៈ ដែល ពួក គេ មើល ទៅ នឹង ឈាន ទៅ រកជ័យជម្នះ។ ប៉ុន្តែដូចដែលក្រុមកាំភ្លើងធំបានធ្វើក្នុងលទ្ធផលស្មើ នៅលើទឹកដីក្រុម Liverpool កាលពីថ្ងៃអាទិត្យមុន ក្រុមរបស់លោក Mikel Arteta មិនអាចរក្សាការទទួលបានអត្ថប្រយោជន៍របស់ខ្លួនបានទេ និងបានទម្លាក់ពិន្ទុដ៏មានតម្លៃនៅក្នុងការប្រកួតដណ្តើមពានរង្វាន់របស់ពួកគេជាមួយនឹងក្រុម Manchester City

 ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Benrahma បានជួយឲ្យក្រុមញញួរធំរកបាន១គ្រាប់តាមពីក្រោយក្រុមភ្ញៀវនៅនាទីទី៣៣។ ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះបានស៊ុតបញ្ចូលទី១គ្រាប់ទៀតតាមស្មើនៅនាទីទី៥៤ តាមរយៈកីឡាករ Jarrod Bowen ពីការបញ្ជូនបាល់ដ៏ល្អរបស់ Thilo Kehrer

West Ham ដែលនៅតែស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ក្នុងតារាង ប៉ុន្តែឥឡូវនេះមាន៤ពិន្ទុពីលើតំបន់កាត់ចោលនោះ បានទទួលលទ្ធផលស្មើគ្នា២ទល់២ជាមួយក្រុមកំពូលតារាងមិនគួរឲ្យជឿ។ ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមនៅចុងសប្តាហ៍នេះ មានពិន្ទុដាច់លើក្រុម Man City ចំនួន៦ពិន្ទុ ប៉ុន្តែឥឡូវនេះបែរជាត្រូវបានកាត់បន្ថយមកត្រឹម៤ពិន្ទុ បន្ទាប់ពីក្រុមរបស់លោក Pep Guardiola ឈ្នះ នៅផ្ទះជាមួយក្រុម Leicester កាលពីថ្ងៃសៅរ៍។

 ក្រុមកាំភ្លើងធំនៅសល់ការប្រកួតចំនួន៧ទៀត ហើយត្រូវប្រកួតជាមួយក្រុម Southampton នៅលើទឹកដីខ្លួនឯងនៅថ្ងៃសុក្រ មុនពេល Man City ដែលមានការប្រកួតក្នុងដៃនឹងជួបក្រុម Arsenal នៅកីឡដ្ឋាន Etihad នៅថ្ងៃទី២៦ ខែមេសាខាងមុខ។ ពេលនេះArsenal មិនស្គាល់ចាញ់សោះក្នុងការប្រកួត Premier League ៩លើក ចាប់តាំងពីចាញ់ Man City ប៉ុន្តែក្រុមរបស់លោកArteta នឹងមើលឃើញថា នេះជា២ពិន្ទុធ្លាក់ចុះ ហើយឆ្ងល់ពីរបៀបដែលពួកគេមិនទទួលបានជ័យជំនះ២ប្រកួត (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print