ក្រសួង​ធនធាន​ទឹក​៖​ សូមបងប្អូន​បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ​ និងមានភ្លៀងធ្លាក់លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ចាប់ពីថ្ងៃទី១៩-២៥ ខែមេសា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ១៩ – ២៥ ខែមេសា ឆ្នាំ២០២៣ )។

ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕ដោយ​៖ស​ តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print