មនុស្ស​ ១៤នាក់បានស្លាប់​ និងរបួសធ្ងន់ស្រាល​ ៥២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ២៣លើក នាថ្ងៃទី១៧​ មេសាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ​ កើតឡើង ២៣លើក (យប់ ១៤លើក) បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៤នាក់ (ស្រី៤នាក់), របួសសរុបចំនួន៥២នាក់ (ស្រី១០នាក់), របួសធ្ងន់ ៣៦នាក់ (ស្រី៦នាក់), របួសស្រាល ១៦នាក់(ស្រី៤នាក់) មិនពាក់មួក ៣១នាក់ (យប់១៦នាក់)។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ រួមមាន៖ ល្មើសល្បឿន ១៦លើក (ស្លាប់ ១១នាក់), មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ២លើក, បត់គ្រោះថ្នាក់ ៤លើក (ស្លាប់៣នាក់)។ 

...

គួររម្លឹកផងដែរថា​ ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ បានចេញ​សេចក្តីអំពាវនាវសូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាព ជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុសផុលក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print