បន្ទាយមានជ័យ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣រយៈពេល៣ថ្ងៃមានភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តក្នុងខេត្តបន្ទាយមានជ័យប្រមាណជាង៦៥ម៉ឺននាក់រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។
លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរឆ្នាំ២០២៣រយៈពេល៣ថ្ងៃមានភ្ញៀវជាតិនិងអន្តរជាតិមកលេងកំសាន្តក្នុងខេត្តបន្ទាយមានជ័យមានចំនួន៦៥០.០១៣នាក់ក្នុងនោះមានភ្ញៀវជាតិចំនួន៦៤៨.៤៧១នាក់និងភ្ញៀវអន្តរជាតិមានចំនួន១.៥៤២នាក់។
លោកបានបញ្ជាក់ថា៖រយៈពេល៣ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរឆ្នាំ២០២៣នេះនៅ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣មានភ្ញៀវជាតិនិងអន្តរជាតិមកលេងកំសាន្តមានចំនួន១០៨.៥១៤នាក់ក្នុងនោះមានភ្ញៀវជាតិចំនួន១០៨.១៨៤នាក់ ភ្ញៀវអន្តរជាតិមានជន ជាតិចិន ថៃ ឥណ្ឌូនេស៊ីមានចំនួន៣៣០នាក់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣មានភ្ញៀវចំនួន២២០.៥៧៧នាក់ ភ្ញៀវអន្តរជាតិមានចំនួន២២០.៥៧៧នាក់ ភ្ញៀវជាតិចំនួន២២០.០៤២នាក់ ភ្ញៀវអន្តរជាតិ៥៣៥នាក់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣មានភ្ញៀវចំនួន៣២០.៩២២នាក់ ភ្ញៀវជាតិមានចំនួន៣២០.២៤៥នាក់ ភ្ញៀវអន្តរជាតិចំនួន៦៧៧នាក់។
លោក បញ្ជាក់ថា៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះប្រជាពលរដ្ឋដែលមកលេងកំសាន្តដែលច្រើនជាងគេមាន ១.សួនមានជ័យក្រុងសិរីសោភ័ណដែលមកលេងរាំកំសាន្តដែលរដ្ឋបាលខេត្តរៀបចំឡើងបាញ់ពពុះទឹកសាប៊ូនិងបាញ់ទឹកទទួលនំបញ្ចុកដល់ភ្ញៀវ ២.ប្រាសាទបន្ទាយឆ្មាស្រុកថ្មពួកមកលេងកំសាន្តល្បែងប្រជាប្រិយ៍ ៣.រាំលេងតាមដងផ្លូវមានរថយន្តបាញ់ទឹក ៤.អាងត្រពាំងថ្មស្រុកភ្នំស្រុកភ្ញៀវមកលេងទឹកកំសាន្តដែលជាអាងអភិរក្សសត្វដែលកម្រ ៥.អាងជើងគ្រុសស្រុកថ្មពួក ៦.ប្រាសាទបន្ទាយទ័ពស្រុកថ្មពួក ៧.ប្រាសាទមេបុណ្យ ៨.រាំលេងកំសាន្តតាមដងផ្លូវក្រុងប៉ោយប៉ែត និងតាមបណ្តាវត្តអារាមក្នុងខេត្តបន្ទាយមានជ័យ៕ល។វណ្ណា