ខេត្តត្បូងឃ្មុំ : ទឹកចិត្តឪពុកម្ដាយ ការស្រឡាញ់ សេចក្តីព្រួយបារម្ភតែងតែកើតមានចំពោះពួកគាត់ជានិច្ច ប្រសិនបើសមាជិកនៅក្នុងក្រុមគ្រួសារមានបញ្ហាអ្វីមួយ បាត់ដំណឹង នេះជាសត្យានុម័តធម្មជាតិ ។ ជាក់ស្ដែងស្ត្រីជាម្ដាយបានបាត់កូនស្រីតាំងពីថ្ងៃចូលឆ្នាំដំបូង រហូតដល់ចប់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមួយថ្ងៃទៅហើយ នៅតែមិនឃើញកូនស្រីវិលត្រឡប់មកផ្ទះវិញ ក្លាយទៅជាការបាត់ដំណឹង ធ្វើឱ្យភាពសោកសៅ ការព្រួយបារម្ភមានទំហំកាន់តែធំធេងឡើង។
ទើបប្រកាសពីដំណឹងសួររកកូនស្រី ឈ្មោះហម ដាលីន អាយុ១៩ឆ្នាំ រស់នៅ ភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក កូនស្រីរបស់គាត់បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HN- 3696 ចេញពីផ្ទះហើយប្រាប់ម្តាយថាទៅទិញទឹកផឹក រហូតមកដល់ថ្ងៃនេះមិនដឹងជាទៅទីណានោះទេ ហើយទូរស័ព្ទ ក៏មិនអាចទាក់ទងបានទៀត ។ តើឱ្យគាត់ជាម្ដាយស្វះស្វែងរកដោយវិធីណាដើម្បីបានឃើញកូនស្រីជាទីស្រឡាញ់បានវិលត្រឡប់មកផ្ទះវិញ !
សូមបញ្ជាក់ថា ម្តាយឈ្មោះ ថាន ស្រីមុំ អាយុ ៤០ឆ្នាំ កំពុងភ័យព្រួយបារម្ភពីកូនយ៉ាងខ្លាំង បើបងប្អូនបានស្គាល់សូមមេត្តាជួយទាក់ទងតាមលេខទូរស័ព្ទរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ☎️ ០៧១ ៤៤២២ ៦៦៦ សូមអរគុណ ! ! ! ៕
ដោយ : សហការី