ករណី​គ្រោះអគ្គិភ័យទូទាំងប្រទេសកើតឡើង ១៥លើក ក្នុងរយៈពេល​៣ថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្ដែមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតនោះទេ

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺចាប់ពីថ្ងៃទី ១៤-១៥-១៦ ឆ្នាំ២០២៣ ដែលទើបត្រូវបានបិទបញ្ចប់ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៥/៧លើក កើនឡើង៨ លើកនៅទូទាំងប្រទេសធៀបនឹងឆ្នាំ២០២២។ ប៉ុន្ដែករណីគ្រោះអគ្គិភ័យនេះកើតឡើង ១៥ លើកមិនបណ្ដាលឱ្យប្រជាពលរដ្ឋណាម្នាក់បាត់បង់អាយុជីវិតនោះទេ ពោលគ្រាន់តែរបួស​មនុស្ស​ម្នាក់។​ នេះបើ​យោង​តាម​របាយការណ៍​របស់នាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះ បានគូសបញ្ជាក់ថា​៖ រាជធានី ខេត្ត កើតមានអគ្គិភ័យរយះពេល៣ថ្ងៃនេះរួមមាន ខេត្តបន្ទាយមានជ័យ ១លើក, កំពង់ចាម ១លើក, បាត់ដំបង ១លើក, កណ្ដាល ១លើក, ព្រះវិហារ ១លើក, កំពង់ធំ ១លើក, ស្វាយរៀង ១លើក, ភ្នំពេញ ២លើក, កំពត ១លើក, ស្ទឹងត្រែង ១លើក, រតនគិរី ១លើក, ព្រះសីហនុ ១លើក, សៀមរាប ១លើកនិងខេត្តកំពង់ស្ពឺ១លើក។

ប្រភពដដែលបន្តថា​ បានឱ្យដឹងទៀតថា​ មូលហេតុ អគ្គិភ័យនេះបណ្ដាលមកពី ឆ្លងចរន្ដអគ្គិសនី ៨ ករណី, ភ្លើងទៀន ធូប ៥ករណី និងកំពុងស្រាវជ្រាវ២លើក។​ ចំពោះ​ករណីគ្រោះអគ្គិភ័យកើតឡើង ១៥ លើក មិនបណ្ដាលឲ្យ​មានពលរដ្ឋណា​ម្នាក់បាត់បង់​អាយុជីវិតនោះទេ ពោលគ្រាន់តែរបួសមនុស្សម្នាក់ និងការខូចខាត ឆេះផ្ទះ១៣ខ្នង, បន្ទប់៦, ឃ្លាំង១ខ្នង និងរថយន្ដចំនួន៤គ្រឿង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print