G7 ប្រឆាំងសកម្មភាពយោធារបស់ចិន នៅសមុទ្រចិនខាងត្បូង និងប្រឆាំង ការដាក់ពង្រាយអាវុធបរមាណូរបស់រុស្ស៊ី

ចែករំលែក៖

បណ្តារដ្ឋមន្ត្រីការបរទេសប្រទេស G7 បានចេញសេចក្តីប្រកាស ប្រឆាំង រាល់សកម្មភាពយោធា របស់ចិន នៅតំបន់សមុទ្រចិនខាងត្បូង ។ ទន្ទឹមនឹងនោះ ប្រទេសទាំង៧ក៏បាន ថ្កោលទោសលើផែនការដាក់ពង្រាយអាវុធបរមាណូ របស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស។

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស G7 នៅថ្ងៃអង្គារនេះបានថ្កោលទោសវោហាសាស្ត្រនុយក្លេអ៊ែររបស់រុស្ស៉ី និងការពិភាក្សាពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅលើទឹកដីបេឡារុស គឺជារឿងមិនអាចទទួលយកបាន។
នៅក្នុងសេចក្ដីថ្លែងការណ៍រួម ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស G7 បានកត់សម្គាល់ដូច្នេះថា «វោហាសាស្ត្រនុយក្លេអ៊ែរគ្មានទំនួលខុសត្រូវ និងការគំរាមដាក់ពង្រាយអាវុធ នុយក្លេអ៊ែរនៅលើទឹកដីបេឡារុស គឺជារឿងមិនអាចទទួលយកបាន…ហើយរាល់ការប្រើប្រាស់អាវុធគីមី អាវុធជីវសាស្ត្រ ឬអាវុធនុយក្លេអ៊ែរដោយរុស្ស៉ី នឹងត្រូវជួបផលវិបាកយ៉ាង ធ្ងន់ធ្ងរ»។
កាលពីខែមីនាកន្លងទៅ លោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថារុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស ដោយ អះអាងថានេះជាការឆ្លើយតបទៅនឹងការពង្រីកខ្លួនរបស់ NATO ឆ្ពោះមកកាន់ព្រំដែនរុស្ស៉ី។ សេចក្ដីថ្លែងការណ៍ខាងលើដដែល ក៏បានអំពាវនាវផងដែរឱ្យចិនបំពេញតួនាទីប្រកប ដោយការទទួលខុសត្រូវក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិ និងឯកភាពគ្នាថាសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ជារឿងសំខាន់ ព្រមទាំងបង្ហាញជំហរ ប្រឆាំងការធ្វើយោធូបនីយកម្មរបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print