អគ្គិសនីកម្ពុជា​ សូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលបង្ហោះ​Facebook ត្រូវបញ្ជាក់ពីប្រភពរូបភាពឱ្យបានច្បាស់លាស់មុននឹងធ្វើការបង្ហោះ ជៀសវាងធ្វើឱ្យមានការយល់ច្រឡំ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ សូមជម្រាបសាធារណជនឱ្យបានជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម Facebook ដោយយករូបនាឡិកាស្ទង់ភ្ជាប់ជាមួយខ្លឹមសារ “ខានបង់ភ្លើង​ ៣ខែហើយ ប៉ុន្តែអត់ឃើញគេមកផ្តាច់ភ្លើងសោះ” ក្រុមការងារបានធ្វើការស្រាវជ្រាវឃើញថា រូបភាពនាឡិកាស្ទង់នេះ មិនមែននាឡិកាស្ទង់នៅប្រទេសកម្ពុជា ហើយប្រព័ន្ធនាឡិកាស្ទង់ស្លាកសញ្ញា(Brand)នេះ ក៏មិនមានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានោះដែរ គឺជានាឡិកាស្ទង់ដែលប្រើប្រាស់នៅក្នុងប្រទេសថៃ។

ជាមួយគ្នានេះ​ អគ្គិសនីកម្ពុជា​ សូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook បញ្ជាក់ពីប្រភពរូបភាពឱ្យបានច្បាស់លាស់មុននឹងធ្វើការបង្ហោះ ជៀសវាងធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ។

ជាមួយគ្នានេះ​ នៅរសៀល​ថ្ងៃ​ដដែល​ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង PT1021  ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបរិក្ខារអគ្គិសនី ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ១៥:០០នាទីរសៀល។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print