កម្ពុជា​ ទទួលបានអ្នកដំណើរតាមផ្លូវអាកាសប្រមាណជិត ៩០ម៉ឺននាក់​ គិតត្រឹម​៣ខែដើមឆ្នាំ២០២៣នេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក ស៊ិន ចាន់សេរីវុត្ថា ​អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល​ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះថា៖​ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណ ៨៧២ ០៤៩នាក់ ដែល​បានហោះហើរមកពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី ឡាវ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង​,​ នេះបេី​គិតត្រឹម​រយៈពេល៣ខែដើមឆ្នាំ២០២៣។

លោកអ្នកនាំពាក្យ​ បានបញ្ជាក់បន្ថែមថា ​ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ចំនួនជើងហោះហើរនៅកម្ពុជា បានកើនឡើងដល់ ៦៦៩៩ជើង។​ ដោយឡែកគិតត្រឹមក្នុងខែមីនា អ្នកដំណើរដែលចូលមកកម្ពុជាតាមអាកាសយានដ្ឋានទាំងបី មានចំនួន ៣១៣ ០៦៧ កើនឡើង១១% ខណៈចំនួនជើងហោះហើរមានចំនួន ២ ៤៦៤ជើង កើនឡើង១៥% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣។

​សម្រាប់ក្នុងខែមីនានេះ អ្នកដំណើរមកពីប្រទេសចិន ​មានចំនួន ៤១ ០៦៤នាក់ កើនឡើង ៣៤% និងចំនួនជើងហោះហើរកើនឡើង ដល់៤១០ជើង កើន២៩% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣, អ្នកដំណើរមកពីប្រទេសថៃ ប្រហាក់ប្រហែលនឹងខែមុន ក្នុងចំនួន១០៣ ៣៧៨នាក់, មកពីប្រទេសវៀតណាមមានចំនួន ៣៥ ២៥៩ នាក់ កើនឡើង២៧%, មកពីប្រទេសមីយ៉ាន់ម៉ា មានចំនួន ១ ៣៦៥នាក់ កើនឡើង៤៨%, មកពីប្រទេសហ្វីលីពីន មានចំនួន៤ ៨៩៥នាក់ កើនឡើង១១%, មកពីម៉ាឡេស៊ី មានចំនួន ៣៦ ៨៩១នាក់ កើនឡើង១៤% ,មកពីប្រទេសសិង្ហបុរី ​មានចំនួន៤៣ ៨៩៧នាក់ កើនឡើង៥% , មកពីប្រទេសកូរ៉េខាងត្បូងមានចំនួន ២៤ ៨២០ កើនឡើង ២០%​, មកពីតៃវ៉ាន់មានចំនួន១៤ ៥៩១នាក់ កើនឡើង២% និងមកពីតំបន់ពិសេសហុងកុង មានចំនួន ៥ ៥០៨នាក់ ថយចុះ១%។

បើតាម​អាកាសចរស៊ីវិល​ បច្ចុប្បន្ននេះប្រតិបត្តិការដឹកជញ្ជូននៅអាកាសយានដ្ឋានអន្តរជាតិទាំងបី ​ធ្វើឡើងជាមួយប្រទេសចំនួន១១ប្រទេស និងមានក្រុមហ៊ុនអាកាសចរណ៍មានចំនួន២៦ កំពុងប្រតិបត្តិការហោះហើរប្រចាំសប្តាហ៍៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print