នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនដៃដល់ម្នាក់ ករណី​យកកាំបិតបុ័ងតោ កាប់ជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព  ហឹង្សាមានស្ថានទម្ងន់ទោស ( ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះរងរបួស ) នៅថ្ងៃទី​២០ ខែមេសា​ ឆ្នាំ​២០២៣ វេលាម៉ោង​១២និង​ ៣០នាទី​នៅចំណុចផ្ទះលេខ១៤៦B ផ្លូវ១០០៣  ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក  ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

  _ ជនរងគ្រោះ ឈ្មោះឆេង លីហ៊ាង  ភេទប្រុស អាយុ១២ឆាំ្ន មុខរបរសិស្ស មានទីលំនៅផ្ទះលេខ១៤៦B ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក  ភ្នំពេញ ( រងរបួសធ្ងន់ រយះម្រាមដៃអស់បី រយះសាច់ថ្ងាស់ និងរយះសាច់ចំកណ្ដាលក្បាល ) ។

  _ ជនសង្ស័យ​ឈ្មោះ​ ហុីម រ៉ូនី  ភេទប្រុស​ អាយុ ១៩ឆ្នាំ ​ជនជាតិខ្មែរឥស្លាម មុខរបរ​ មិនពិតប្រាកដ​ មានទីលំនៅ  ភូមិ ជ្រោយអណ្ដែត ស្រុកមុខកំពូល ខេត្ត កណ្តាល​  (ប្រេីប្រាស់សារធាតុញៀន) ។

    * សំភារៈ​ដកហូតរួមមាន : 

១_ទូរស័ព្ទដៃចំនួន ០៣ គ្រឿង​ ក្នុងនោះរួមមាន :

   _ ទូរស័ព្ទម៉ាក IPhone ០១គ្រឿង 

   _ ទូរស័ព្ទម៉ាកSamsung ០១គ្រឿង 

   _ ទូរស័ព្ទម៉ាក Oppo ០១គ្រឿង ( ទូរស័ព្ទទាំងបីជារបស់ជនរងគ្រោះ ) ប្រគល់ជូនជនរងគ្រោះវិញ ។

២_ទូរស័ព្ទដៃចំនួន ០២គ្រ ក្នុងនោះរួមមាន 

  _ ទូរស័ព្ទម៉ាក Samsung  ០១គ្រឿង 

  _ ទូរស័ព្ទម៉ាក ViVO ០១គ្រឿង ( របស់ជនសង្ស័យ ) 

៣_កាំបិតបុ័ងតោចំនួន ០១  ( របស់ជនសង្ស័យ ) 

៤_ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៍ខ្មៅ សា្លកលេខកំពង់ចាម១F-៩០១៦ ( របស់ជនសង្ស័យ ) 

   

  លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលើជនសង្ស័យជិះម៉ូតូតែម្នាក់អែងមកទិញស្រាបៀត្រង់ចំណុចផ្ទះខាងលើ ហើយជនរងគ្រោះបានដើរទៅយកស្រាបៀក្នុងផ្ទះអោយជនសង្ស័យ  ឃើញឪកាសល្អជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទចំនួន០៣គ្រដែរដាក់បញ្ជូលថ្មតែត្រូវជនរងគ្រោះឃើញទាន់ក៏ស្ទុះមកចាប់អោបជនសង្ស័យប្រតាយប្រតបគ្នា ភ្លាមនោះជនសង្ស័យបានយកកាំបិតបុ័ងតោដែរនៅក្បែរខ្លួនមកកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ភ្លាមៗនោះជនរងគ្រោះបានស្រែកឆោឡោប្រជាពលរដ្ឋមកក៏វាយជនសង្ស័យម្នាក់មួយដៃមួយជើងបណ្ដាលឲ្យរងរបួសភ្លាមៗសម្ថកិច្ចបានចុះឃាត់ជនសង្ស័យមកប៉ុស្តិ៍តែម្ដង ។  

ចំពោះមុខកម្លាំងខណ្ឌ ប៉ុស្តិ៍កំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print