រថយន្តហ៊ីយាន់ដាយបើកបុករះរនាំងដែកពុះចែកទ្រួងផ្លូវបាក់១៨ផ្ទាំង របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រនាំងដែកពុះចែកទ្រួងផ្លូវ ១៨ផ្ទាំងបានបាក់រាបស្មើរដល់ដី ហើយខ្ទាតទៅប៉ះ និងម៉ូតូសេ១២៥មួយគ្រឿងទៀតដែលកំពុងធ្វើដំណើរបណ្តាលឲ្យយុវជនម្នាក់រងបួសធ្ងន់ បន្ទាប់ពី រថយន្តហ៊ីយាន់ដាយ មួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងល្បឿនលឿនបុករះពេញទំហឹង ។

khasok-11

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយាន់ដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3C-9409 បើបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករះរនាំងដែកពុះចែកទ្រួងផ្លូវពេញទំហឹង ហើយខ្ទាតដែកទៅចំម៉ូតូមួយគ្រឿងរបួសមនុស្សម្នាក់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ជាប់ ៕ សុខា សែនជ័យ

khasok-21

khasok-31

...

khasok-41

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print