Bayern Munich រងបរាជ័យនៅក្រោមថ្វីជើង Mainz នៅ Bundesliga លើកទី៤រដូវកាលនេះ

ចែករំលែក៖

ក្រុមកំពូលតារាង Bayern Munich បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ២វិញ ក្រោយការចាញ់ នៅលើទឹកដីក្រុម Mainz 05 កាលពីរាត្រីថ្ងៃសៅរ៍ ទី២២ មេសា ដោយបានបណ្តោយឱ្យរបូតគ្រាប់បាល់៣គ្រាប់ក្នុងរយៈពេល១៤នាទីក្នុងតង់ទី២ ខណៈដែលការប្រជែងដណ្តើមពាន Bundesliga រដូវកាលននេះកាន់តែជិតបញ្ចប់។

 ក្រុម Bayern Munich ដែលត្រូវបានទម្លាក់ដោយ Manchester City ក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃពុធ មិនអាចនឹកស្មានដល់ពេលដែលការប្រកួតនៅលីកកំពូលអាល្លឺម៉ង់ បន្ទាប់ពីក្រុមនេះនាំមុខ ដោយការតែតបាល់បញ្ចូលទីរបស់ Sadio Mane នៅនាទីទី២៩

 Bayern ដែលក្រុមម្ចាស់ជើងឯក១១ដងជាប់ៗគ្នា មាន៥៩ពិន្ទុ ហើយក្រុមឈរលេខ២ Borussia Dortmund ដែលមាន៥៧ពិន្ទុបានយកឈ្នះក្រុម Eintracht Frankfurt ក៏បានឡើងមកឈរចំណាត់ថ្នាក់លេខ១វិញ ដែលមាន៦០ពិន្ទុ។

 ទោះបីជាមានភាគរយដែលអាចនឹងក្លាយជាជើងឯកម្តងទៀតក៏ដោយ ក៏ក្រុម Bayern Munich របស់លោក Thomas Tuchel ដែលឥឡូវនេះបានឈ្នះត្រឹមតែ២ប្រកួតក្នុងចំណោម៧ប្រកួតចុងក្រោយរបស់ពួកគេក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Mainz មិនអាចចាប់យកឱកាសបន្ថែមទៀតបានទេ។

 លោក Tuchel បាននិយាយថាយើងមិនមានអារម្មណ៍ធុញនោះទេ ដែលបានកើតឡើងចំពោះក្រុមនេះ ហើយវាពិបាកក្នុងការវាយបកវិញ នៅពេលដែលអ្វីៗមិនដំណើរការ។ វាពិបាកខ្លាំងណាស់ក្នុងការអភិវឌ្ឍស្មារតីជាក្រុមដើម្បីវាយបក។ យើងតស៊ូដើម្បីឈ្នះការប្រកួត យើងមានការប្រកួតក្រោមការគ្រប់គ្រង ប៉ុន្តែមិនបានស៊ុតបញ្ចូលទីគ្រាប់ទី២ទេ ដោយយើងមិនបានផ្តោតអារម្មណ៍គ្រប់គ្រាន់នោះទេ

 Bayern ត្រូវបានភ្លាត់ស្នៀតសម្រាប់ការការពារមិនល្អនៅនាទីទី៦៥ បន្ទាប់ពីខកខានមិនបានទាត់បាល់ម្តងហើយម្តងទៀត ហើយអ្នកចាំទី Yann Sommer បានជួយសង្គ្រោះមុនពេលក្រុមម្ចាស់ផ្ទះតាមស្មើដោយកីឡាករ Ajorque នៅនាទីទី៦៥។ កំហុសក្នុងការការពារមួយទៀតរបស់ Josip Stanisic បានអនុញ្ញាតឱ្យ Leandro Barreiro រកបានគ្រាប់បាល់នាំមុខគ្រាប់បាល់ទី២របស់ក្រុមម្ចាស់ផ្ទះនៅនាទីទី៧៣។

 ទោះបីជាយ៉ាងណាក៏ដោយ ក្រុមម្ចាស់ផ្ទះមិនទាន់បានបញ្ចប់នៅឡើយទេ ខណៈដែលកីឡាករ Aaron Martin បានវាយបកក្នុងគ្រាប់ទី៣ របស់ពួកគេនៅនាទីទី៧៩ដើម្បីធ្វើឱ្យបន្ត១០ប្រកួតដោយគ្មានការចាញ់សម្រាប់ក្រុម Mainz ដែលឥឡូវនេះកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៦ និងកំពុងប្រជែងដណ្តើមយកកៅអីនៅពានរង្វាន់ Champions Leageu

 ការបរាជ័យនេះបានធ្វើឱ្យមានសម្ពាធកាន់តែខ្លាំងទៅលើនាយកកីឡាដែលមានជម្លោះលោក Hasan Salihamidzic និងនាយកប្រតិបត្តិក្លិប Oliver Kahn ដែលត្រូវបានរិះគន់ចំពោះការបណ្តេញ Julian Nagelsmann នៅចុងខែមីនា និងនាំយកលោកTuchel មក Bayern Munich

 ពួកគេបាននិយាយនៅពេលនោះថា គោលដៅក្នុងរដូវកាលរបស់ Bayern គឺស្ថិតក្នុងហានិភ័យ ហើយពួកគេត្រូវតែធ្វើសកម្មភាពប៉ុន្តែក្នុងរយៈពេលជាង៣សប្តាហ៍ក្រុមនេះក្រោមការដឹកនាំរបស់លោក Tuchel អាចនឹងខកខានការប្រជែងពាននៅរដូវកាលនេះទាំងអស់។

 ឥឡូវនេះ Bayern Munich ក៏ប្រថុយនឹងការបាត់មុខតំណែងជើងឯក Bundesliga បន្ទាប់ពីរងបរាជ័យជាលើកទី៣ក្រោមការដឹកនាំរបស់លោក Tuchel ក្នុងការប្រកួតចំនួន៧។ លោក Nagelsmann ត្រូវបានក្លិបបណ្តេញចេញពីតំណែងដោយដឹកនាំចាញ់តែ៣ដងក្នុង៣៧ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ (រូបភាព BBC Sport/Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print