សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មណ្ឌលខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង : នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មណ្ឌលខេត្តព្រៃវែង។

លោក ស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង អំពីលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ព្រមទាំងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម សំណើរ និងសំណូមពរប្រជាពលរដ្ឋ និងការកសាងកម្លាំងគាំទ្រគណបក្ស។

លោកក៏បានអានសេចក្ដីសម្រេច ស្ដីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តព្រៃវែង ដែលរួមមាន លោក ជាម យៀប, លោក ស សុខា, លោក ម៉ុម ស៊ីបុន, លោក ឡុង ប៊ុន្នី, លោក ជាម ប៉េអា, លោក ញឹម វណ្ណដា, លោក ស្បោង សារ៉ាត់, លោក ហ៊ឺ ប៉ាវី, លោកស្រី គង់ សាឡន, លោក អ៊ុក សិទ្ធិជាតិ, លោក ពេជ្រ ជីវ័ន។ ជាមួយគ្នានេះក៏មានបេក្ខជនបម្រុង ១១រូប ទៀតផងដែរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទូទាំងខេត្តព្រៃវែង ដែលបានខិតខំរួមសហការគ្នាថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវសុវត្ថិភាពយ៉ាងល្អប្រសើរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីសប្ដាហ៍កន្លងទៅ ដែលបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋបានជួបជុំគ្រួសារ សាច់ញាតិ និងមិត្តភក្ដិយ៉ាងស្បាយរីករាយ។

សម្ដេចក្រឡាហោម បានឯកភាព និងគាំទ្រទាំងស្រុងលើរបាយការណ៍គណបក្សខេត្តព្រៃវែង។ ក្នុងនាមសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃក្រុមការងារគណបក្សគ្រប់ថ្នាក់ ព្រមទាំងអង្គការមហាជនគណបក្សទូទាំងខេត្តព្រៃវែងដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលការងារនានាជាច្រើន ទាំងការងារដ្ឋ និងការងារគណបក្ស។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកក្ពុជា ក៏បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់អង្គសន្និបាត ដោយក្ដោបរួមទាំងលើការងាររាជរដ្ឋាភិបាល និងការងារគណបក្ស។ សម្ដេចក៏បានបង្ហាញការកត់សម្គាល់អំពីលទ្ធផលការងារឆ្នាំ២០២២ ដំណើរការជ្រើសរើសរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលព្រៃវែង ទិសដៅភារកិច្ចឆ្នាំ២០២៣ ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋានផងដែរ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print