ភ្នំពេញ៖ បុរសម្នាក់តែងតែផឹកស្រាជារៀងរាល់ថ្ងៃទោះបីបងប្អូនហាមក៏មិនស្តាប់រហូតមិនស្រួលខ្លួនត្រូវបានបងប្អូននិងក្រុមការងារដឹកតាមរឺម៉កទៅមន្ទីរពេទ្យតែដោយអកុសលត្រូវបានដាច់ខ្យល់ស្លាប់តាមផ្លូវ ទេីបដឹកយកទៅតម្កល់នៅវត្តជម្លង់ម្លូរ ដេីម្បីរាយការណ៍ប្រាប់សមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះពាន ចារ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ មានស្រុកកំណេីតនៅភូមិសៅ ឃុំក្រូង ស្រុកកំចាយមា ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីបងប្អូនបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះមកពីស្រុកកំណេីតដេីម្បីមកធ្វេីការសំណង់វិញ ខណៈមកដល់កន្លែងធ្វេីការជនរងគ្រោះបានផឹកស្រាតែម្នាក់ឯងពេលនេះបងប្អូនបានហាមឃាត់មិនឲ្យផឹកដែរតែជនរងគ្រោះនៅតែលួចផឹករហូតស្រវឹងភ្លេចបាយភ្លេចទឹក ។ លុះព្រឹកឡេីងជនរងគ្រោះមានការៈមិនស្រួលខ្លួនទេីបបងប្អូនដឹកតាមរ៉ឺម៉កទៅមន្ទីរពេទ្យតែដោយអកុសលជនរងគ្រោះកបានស្លាប់តាមផ្លូវ ក៏បន្តដឹកយកទៅវត្តជន្លង់ម្លូរ សង្កាត់ភ្លេីងឆេះរទះ ខណ្ឌកំបូលដេីម្បីរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យ។
ក្រោយពីទទួលបានព័តមានសមត្ថកិច្ចបានចុះទៅពិនិត្យជាត់ស្តែងឃេីញថាជនរងគ្រោះស្លាប់ដោយសារខ្យល់គទេីបប្រគល់ទៅសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ