ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ទើបអាចបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដើរលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រហូតដល់១៣លាននាក់។ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងកំពុងតែធ្វើបុណ្យទានដោយគ្មានការព្រួយបារម្ភនៅពេលនេះដោយគ្មានការព្រួយបារម្ភពីគ្រាប់បែកគ្រាប់ផ្លោង ក៏ដោយសារតែផ្នែកអាណាចក្រយើងមានសុខសន្តិភាពនិងស្ថិរភាពផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការរឹតត្បិតសេរីភាពរបស់សម្ដេច ដោយសារការរក្សាសន្ដិសុខ ដែលធ្វើឱ្យសម្ដេចមានអារម្មណ៍ថាគ្មានឯកជនភាពផ្ទាល់ខ្លួន។
សម្ដេចតេជោបានរម្លឹកពីការធ្វើដំណើរឯកជនមួយរបស់សម្ដេចកាលពីដើមខែមេសា ទៅខេត្តកែបដែលត្រូវបានក្រុមការងារសន្ដិសុខរៀបតម្រាក្បួនសម្រាប់ការពារសម្ដេចចាប់តាំងពីខេត្តកណ្ដាលរហូតដល់ខេត្តកែប ថែមទាំងរៀបចំឧទ្ធម្ភាគចក្រត្រៀមថែមទៀត។
សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា ,ហាក់បីដូចជាគ្មានសេរីភាពសូម្បីតែការងារឯកជន ខណៈសម្ដេចថាចាប់ពីពេលនេះទៅសម្ដេចនឹងមិនបញ្ចេញការងារឯកជនឱ្យក្រុមសន្ដិសុខដឹងមុននោះទេ ៕
ដោយ : សហការី