ក្លិបបិសាចក្រហម Manchester United នៅតែចាប់អារម្មណ៍លើកីឡាករ Victor Osimhen របស់ Napoli ហើយក្លិបបានបញ្ជូនអ្នកសង្កេតការណ៍ទៅមើលខ្សែប្រយុទ្ធនីហ្សេរីយ៉ាវ័យ២៤ឆ្នាំរូបនេះលេងឱ្យ Napoli ពេលគាត់លេងក្នុងក្របខ័ណ្ឌChampions League កាលពីសប្តាហ៍មុនដើម្បីបើកការចរចានាំយកកីឡាកររូបនេះនៅរដូវកាលក្រោយ។
អ្នកតំណាងក្រុមបិសាចក្រហមក៏បានទៅដល់ Napoli កាលពីថ្ងៃពុធសម្រាប់ការប្រកួតវគ្គ១/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌChampions League ជាមួយក្រុម AC Milan។ ថ្វីត្បិតតែក្រុមម្ចាស់ផ្ទះបានធ្លាក់ក្នុងលទ្ធផលសរុប ២–១ ក៏ដោយ Osimhen បានរកគ្រាប់បាល់ក្នុងការប្រកួតជើងទី២ដែលបានបញ្ចប់ក្នុងលទ្ធផល ១–១ ដែលនោះ ធ្វើ ឱ្យ គាត់ រក បាន ២៦ គ្រាប់ ក្នុង ៣១ ប្រកួតនៅ រដូវ កាល នេះ។
មកទល់នឹងពេលនេះ Napoli មិនទាន់បានបើកការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីជាមួយកីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះនៅឡើយទេ ដែលនៅសល់រយៈពេល២ឆ្នាំលើកិច្ចសន្យាដែលបានចុះហត្ថលេខាក្នុងខែកញ្ញា ឆ្នាំ២០២០ លើការមកដល់របស់គាត់ពីLille ក្នុងតម្លៃ៧០លានផោន។
មានការផ្ដល់យោបល់ថា ការពន្យារពេលគឺធ្លាក់ទៅលើការបន្តរបស់ក្លិប Man Utd ដោយក្រុមអ៊ីតាលីនឹងមិនមានការផ្តល់ជូនក្នុងការផ្ទេរកីឡាករឆ្នើមរូបនេះចេញនៅពេលនេះនោះទេ។ ការពិតលោក Erik ten Hag និងបុគ្គលិកនៅតែតាមដានទម្រង់លេងរបស់Osimhen យ៉ាងដិតដល់ ដូច្នេះបង្ហាញថាពួកគេចាត់ទុកគាត់ជាជម្រើសពិតប្រាកដសម្រាប់គោលដៅកំពូលរបស់ក្លិបបន្ទាប់ពីការចង់បានខ្សែប្រយុទ្ធ Harry Kane នៅរដូវក្តៅនេះ។
ក្លិប Man United ត្រូវបានគេរំពឹងថា នឹងដឹកនាំការដេញតាមសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសមកពីក្រុម Tottenham ដែលជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រាគ្រប់ពេលវេលា ប្រសិនបើ Kane បដិសេធមិនបន្តកុងត្រារបស់គាត់នៅក្លិប ហើយបង្ខំឱ្យក្លិបTottenham លក់ជាជាងបាត់បង់គាត់ដោយមិនមានតម្លៃផ្ទេរនៅឆ្នាំក្រោយ។
ជាមួយគ្នានេះក្លិបបិសាចក្រហមមានការប្រយ័ត្នប្រយែងថា ប្រធានក្លិប Spurs លោក Daniel Levy អាចអូសបន្លាយពេលការចរចារផ្ទេរណាមួយ ខណៈដែលគាត់កំពុងមានយ៉ាងហោចណាស់១០០លានផោន។ តម្រូវការរបស់លោក Ten Hag សម្រាប់ខ្សែប្រយុទ្ធលំដាប់ពិភពលោកដ៏ឆ្នើមម្នាក់គឺច្បាស់ជាងពេលណាៗទាំងអស់បន្ទាប់ពីក្លិបធ្លាក់ចេញពីពានរង្វាន់ Europa League កាលពីសប្តាហ៍មុន។
Kane អាច ធានា បាន គ្រាប់ បាល់ ច្រើន ប៉ុន្តែ នៅ អាយុ៣១ឆ្នាំ គាត់ កំពុង ឈាន ចូល ដល់ ពេល នៃ អាជីព របស់ គាត់ ដែលនោះធ្វើឱ្យខ្សែប្រយុទ្ធ Osimhen ដែលនឹងត្រូវចំណាយប្រហាក់ប្រហែលគ្នា ជាការវិនិយោគរយៈពេលវែង និងដ៏ទាក់ទាញជាងដោយផ្អែកលើអាយុ និងទម្រង់លេងបច្ចុប្បន្ន។
ក្នុងពេលជាមួយគ្នានេះ មិនដូចក្នុងការតាមប្រមាញ់ Kane ទេ ក្លិបនៅ Old Trafford ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីគូប្រជែងធំៗទាំងអស់របស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុកសម្រាប់ខ្សែប្រយុទ្ធ Osimhen។ នោះហើយជាមូលហេតុដែលការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយគឺជាការចាំបាច់សម្រាប់ក្រុមរបស់លោក Ten Hag ដែលជាផ្លូវតែមួយគត់នៅសេសសល់ដើម្បីមានសិទ្ធិសម្រាប់ការប្រកួតក្របខ័ណ្ឌអឺរ៉ុប តាមរយៈការប្រជែងកៅអី Top 4 នៅPremier League។
គួរបញ្ជាក់ថា Man Utd បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup ក្រោយពីយកឈ្នះ Brighton កាលពីរាត្រីថ្ងៃទី២៣ ដោយត្រូវប៉ះក្រុម Man City។ ក្រុម បិសាចក្រហមបាន ឈ្នះ ពាន League Cup មួយនៅរដូវកាលនេះ និងកំពុង ឈរ លេខ រៀង ទី៤ ក្នុងតារាង Premier League ៕ (រូបភាព ៖ dailystar.com)