ការផ្ទុះនៅឃ្លាំងអាវុធក្នុងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្សរាប់សិបនាក់ ស្លាប់និងរងរបួស

ចែករំលែក៖

យោងតាមសារព័ត៌មាន Arab News បានឱ្យដឹងថា ការផ្ទុះនៅឃ្លាំងរំសេវមួយនៃការិយាល័យកងកម្លាំងប្រឆាំងភេរវកម្មប៉ាគីស្ថានក្នុងខេត្ត Khyber Pakhtunkhwa កាលពីថ្ងៃទី ២៤ ខែមេសា បានបណ្តាលឱ្យមនុស្ស១៣នាក់ស្លាប់ និង៥០នាក់រងរបួស។

មេប៉ូលិសខេត្ត Khyber Pakhtunkhwa នៃប្រទេសប៉ាគីស្ថាន លោក Akhtar Hayat បាននិយាយថា ភាគច្រើននៃអ្នកស្លាប់នៅក្នុងការបំផ្ទុះនេះគឺជាមន្ត្រីមកពីកងកម្លាំងប្រឆាំងភេរវកម្ម។
លោក Hayat បាននិយាយថា “ជាអកុសល ជនស៊ីវិលពីរនាក់បានស្លាប់ខណៈដែលពួកគេកំពុងដើរកាត់អគារនៅពេលមានការផ្ទុះ។ ទីតាំងនៃការផ្ទុះនេះជាឃ្លាំងផ្ទុកគ្រាប់រំសេវមានអាយុច្រើនឆ្នាំដែលមានទីតាំងនៅខាងក្នុងអគារ។ បច្ចុប្បន្ន សេវាសន្តិសុខកំពុងធ្វើការស៊ើបអង្កេតថាតើមូលហេតុនៃការផ្ទុះនេះកើតឡើងដោយចៃដន្យឬជាលទ្ធផលនៃអំពើបំផ្លិចបំផ្លាញ” ។
ប្រធានផ្នែកប្រឆាំងភេរវកម្មរបស់ Khyber Pakhtunkhwa លោក Sohail Khalid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលក្រោយថា លោកផ្ទាល់យល់ឃើញថា វាជាឧបទ្ទវហេតុមួយ។ លោកបញ្ជាក់ទៀតថា “នេះមើលទៅមិនដូចជាការវាយប្រហារអត្តឃាតឬអំពើភេរវកម្មទេ។ មានឃ្លាំងផ្ទុកអាវុធនៅក្នុងអគារ ហើយយើងនៅតែជឿថា មូលហេតុនៃឧបទ្ទវហេតុនេះអាចជាការធ្វេសប្រហែស។ ជាការពិតណាស់ លទ្ធភាពទាំងអស់គឺអាចទៅរួច»។
យោងតាមទីភ្នាក់ងារសារព័ត៌មានអាមេរិក AP ឧបទ្ទវហេតុនេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីកម្លាំងប៉ូលិសខេត្ត Khyber Pakhtunkhwa បើកប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងស្រុក Lakki Marwat ហើយបានសម្លាប់ក្រុមជ្រុលនិយមបីនាក់នៅទីនោះ៕ដោយធីរីណា

...

រូប​ថត​ : AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print