ប្រទេសបារាំង៖ ឯណាទៅ សីលធម៌ជាកូន ជាបង ជាមនុស្សពិតប្រាកដ ? ឬមួយគោលនយោបាយរបស់គណបក្សប្រឆាំង បង្រៀនឲ្យកូនភ្លេចគុណឪពុកម្ដាយ . បង្រៀនមិនឱ្យស្គាល់ គុណ ទោស បាប !
ជាក់ស្តែង សកម្មជនប្រឆាំងរដ្ឋាភិបាលលោក ស៊ន តារា បានប្រកាសកាត់កាលឪពុកម្ដាយ និងបងប្អូនចោលទាំងអស់ ដោយថាគ្មាននរណាម្នាក់អាចមកបង្ខំលោកបានឡើយ។
ការប្រកាសកាត់កាលចោលម្ដាយឪពុកឯងនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ព្រមានដកតំណែងឪពុកម្ដាយ និងប្អូនថ្លៃលោក សន តារា ចេញពីក្របខណ្ឌរដ្ឋទាំងអស់ដោយសារមិនអាចប្រដៅលោក ស៊ន តារា បាន។
លោក ស៊ន តារា បានសរសេរលើហ្វេសបុករបស់លោកនៅថ្ងៃទី២៥ ខែមេសានេះថា៖ «ខ្ញុំសូមប្រកាសកាត់កាលក្រុមគ្រួសារខ្ញុំ គ្មាននរណាម្នាក់អាចបង្ខំខ្ញុំបានឡើយ»។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្សនៅវិទ្យាស្ថានជាតិអប់រំព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាលោក ស៊ន តារា ជាក្មេងព្រហើនដែលគួរមានការប្រដៅណែនាំខ្លះ។
សម្ដេចថា៖ «បើឪម៉ែមិនប្រដៅទេ ថ្ងៃក្រោយអញដកចេញរួមទាំងបងប្អូនចេញពីការងារទាំងអស់កុំឲ្យហ្អែងឈ្លើយពេក ។ វាឈ្លើយហួសអាមួយនឹង(ស៊ន ដារ៉ា)វាហានដើរតួនាទី ហើយហ៊ានដាក់លក្ខខណ្ឌថា ទាល់តែបាននាយករដ្ឋមន្ត្រីហើយមកចង់ចរចាជាមួយអញ»។
លោក សន ដារ៉ា មានអាយុ ៤៤ឆ្នាំ គឺជាសាស្ត្រាចារ្យទស្សនវិជ្ជាមួយរូប តែងតែបង្ហាញនូវភាពអំណួតលើចំណេះដឹងដែលលោកមាននឹងបានវាយប្រហារដល់សម្ដេចនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ដែលបញ្ចប់ការសិក្សានៅសាលា Westpoint អាមេរិក និងបណ្ឌិតសេដ្ឋកិច្ចពីអង់គ្លេសថាមានចំណេះដឹងមិនដល់ខ្លួនផងដែរ។ ខណៈសម្ដេចតេជោបានចោទសួរថា បើថាសម្ដេចតេជោពិតជាគ្មានចំណេះដឹងឈ្នះពួកគេមែននោះ តែហេតុអ្វីបានជាក្រុមដែលថាសម្ដេចចេះមិនដល់នោះធ្វើការមិនឈ្នះសម្ដេច?
សូមបញ្ជាក់ថា, ប្អូនប្រុសបង្កើត និងប្អូនថ្លៃ ជនពាល ស៊ន តារា ក៏បានធ្វើលិខិតគោរពជូនសម្ដេចតេជោហ៊ុនសែន ថាពួកខ្លួនមិនពាក់ព័ន្ធជាមួយបងប្រុសតទៅទៀតឡើយ។
ជនបក្សប្រឆាំងរូបនេះ វង្វេងស្មារតី ដេកយល់សប្តិឃើញតែកាន់តំណែងធំ ដែលខ្លួនមិនស្គាល់ទួល ដំបូក ហើយជាមនុស្សអន្តពាល ជាកូនដែលគ្មានគុណធម៌ បើគិតតាមធម៌ព្រះពុទ្ធ គឺនរករាប់រយជាន់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរជាជនរួមជាតិ សិក្សាមើលទៅ ! នេះហើយសីលធម៌របស់ក្រុមបក្សប្រឆាំង លែងស្គាល់ឪពុកម្ដាយ ថែមទាំងកាត់កាល់ឪពុកម្ដាយបងប្អូនចោល ពួកនេះ ស្មើបង្រៀនមនុស្សឲ្យក្លាយជាក្រពើ ៕
ដោយ : សុខ ខេមរា