ក្រសួងកសិកម្ម បង្ហាញរូបភាពកូនផ្សោតទើបកើតបានមួយសប្តាហ៍កំពុងហែលទឹក នៅអន្លង់កោះកូនសាត់

ចែករំលែក៖

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុកថា ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការWWFបានកត់ត្រាកូនផ្សោតថ្មីមួយ នៅម៉ោង ១៣៖៤២នាទី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ០៦០០០៧៦,១៤៧២៥០០ នៃអន្លង់កោះកូនសាត់ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

បើតាមក្រសួងកសិកម្ម តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១សប្តាហ៍កំពុងហែលជាមួយផ្សោតពេញវ័យ២ក្បាលទៀត។ ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៣ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣។

...

ក្រសួងបានបញ្ជាក់ថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print