ស្ទាវមួយក្រុមដេញកាប់គ្នា បណ្ដាល​ឲ្យ​រងរបួសធ្ងន់ស្រាល​៣​នាក់​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈក្មេងស្ទាវពីរនាក់ជិៈម៉ូតូមួយគ្រឿងម៉ាក់PCXពណ៌ស

អត់ស្លាក់លេខដេញកាប់ក្មេង៣នាក់បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ខណៈមេឃកំពុងរលឹមៗស្រិចតាមបណ្ដោយផ្លូវបេតុងនៅវេលាម៉ោងប្រហែល៧និង១០នាទី

ព្រឹកចំណុចខាងត្បូងអគារ8ជាន់(K)  ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

 សមត្ថកិច្ចក្នុងហេតុថាជនរងគ្រោះមានឈ្មោះ ទី1- ឈ្មោះ ថន តង ភេទប្រុស អាយុ30ឆ្នាំ រងរបួសធ្ងន់, ទី2- ឈ្មោះ សៀម ម៉េងឡុង ភេទប្រុស អាយុ18ឆ្នាំ រងរបួសត្រូវប្រអប់ដៃខាងឆ្វេង, ទី3- ឈ្មោះ រុង ភារម្យ  ភេទប្រុស អាយុ28ឆ្នាំ រងរបួសស្រាល អ្នកទាំងបីនាក់រស់នៅភូមិទំនប់ក5  សង្កាត់-ក្រុងប៉ោយប៉ែត

  សមត្ថកិច្ចបន្តថាៈមុនពេលកើតហេតុ  ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា សេរីឆ្នាំ2022 ពណ៌ខ្មៅ ពាក់ស្លាកលេខប/ជ 1Y-3688 មកដល់ចំណុចកើតហេតុជនបង្កមានគ្នាចំនួន02នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរម៉ូតូម៉ាកPCX ពណ៌ស គ្មានស្លាកលេខ  បានដកដាវចេញពីស្រោមកាប់ទៅលើជនរងគ្រោះតែម្តង បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់។

    សមត្ថកិច្ចបញ្ជាក់ថាៈក្រោយពីកើតហេតុភ្លាមៗនោះកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋសង្កាត់អូរជ្រៅ ជួយលើកជនរងគ្រោះដាក់លើម៉ូតូកង់បី ដឹកយកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី)  ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋសង្កាត់អូរជ្រៅ យកទៅរក្សាទុក ។បញ្ហាខាងលើនេះលោកអធិការក្រុង

ប៉ោយប៉ែតមានប្រសាសន៌តាមប្រពន្ធ័តេលេក្រាមថាៈលោកទទួលបានព័ត៏មានហើយ ពេលនេះកម្លាំងជម្នាញកំពុងតែស្រាវជ្រាវរកមុខសញ្ញា។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print