នាំកូននិងក្មួយមករាវលៀសលង់ទឹកស្លាប់២នាក់សង្គ្រោះបាន២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បាននាំកូនរួមទាំងក្មួយស្រីៗចំនួន៤នាក់មករាវលៀសនៅក្នុងប្រឡាយអូមួយកន្លែងស្រាប់តែលង់ទឹកស្លាប់២នាក់ជួយសង្គ្រោះបាន២នាក់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២៣​ នៅភូមិសាក់ប្រយុទ្ធ​ សង្កាត់ស្នោ​ ខណ្ឌកំបូល។

ក្មេងស្រីរងគ្រោះស្លាប់២នាក់ ទី១ ឈ្មោះ ដា វណ្ណា អាយុ១៣ឆ្នាំ មុខរបរសិស្ស , ទី២ ឈ្មោះ អឿន ស្រីឡាន អាយុ១៤ឆ្នាំ មុខរបរសិស្ស ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅក្នុងភូមិត្រពាំងអារ័ក្ស សង្កាត់ឳឡោក ខណ្ឌកំបូល ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះទាំង៤នាក់ សុទ្ធតែបងប្អូនជីដូនមួយនឹងគ្នា បានទៅរាវលៀសជាមួយជីដូននិងម្តាយនៅតាមមាត់អូរបាក់អង្រុតដែលមានជម្រៅ៤ម៉ែត្រ លុះដល់វេលាម៉ោងខាងលើ ស្រាប់តែមានម្នាក់រអិលផុងជើងទៅកន្លែងទឹកជ្រៅ ទើបនាំគ្នាឈោងជួយចាប់ ស្រាប់តែលង់លិចបាត់២នាក់ ផ្អើលឆោឡោ ពលរដ្ឋក្បែរនោះជួយស្រង់បាន២នាក់ ។

បន្ទាប់ពីលង់លិចបាត់ខ្លួនក្មេងស្រី២នាក់ ប្រជាពលរដ្ឋនាំគ្នាចុះជួយរាវរក ស្រង់បានទាំង២នាក់ជាបន្តបន្ទាប់ តែស្លាប់បាត់ទៅហើយ ។

សពក្មេងស្រីរងគ្រោះទាំង២នាក់ បន្ទាប់ពីសមត្ថកិច្ចពិនិត្យ កោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print