ព្រះអគ្គិជ័យកីឡា បានចាកចេញពីកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ឆ្ពោះមកខេត្តស្ទឹងត្រែងនៅព្រឹកនេះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ព្រះអគ្គិជ័យកីឡា បានចាកចេញពីកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ឆ្ពោះមកខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសានេះ ក្រោយទទួលបានជោគជ័យក្នុងពិធីដង្ហែនៅតាមបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ។

ដំណើរមាតុភូមិនិវត្តន៍របស់ព្រះអគ្គិជ័យកីឡានេះ ដឹកនាំដោយបេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងកីឡាករ-កីឡាការិនីឡាវផងដែរ ស្របពេលឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ត្រៀមទទួលស្វាគមន៍ នៅខេត្យស្ទឹងត្រែង ៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print