ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៤នាក់​ ក្នុងលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណីទូទាំងប្រទេសថ្ងៃទី២៦ មេសាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៤នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ​​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ២១នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៨នាក់ (ស្រី ១នាក់)។​ ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ៩ករណី ឃាត់ ២៤នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមេសា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១០០,៥៦ក្រាម។​ កេតាមីន (Ke) ស្មេីនិង​ ១៩១,២០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១០នាក់ ចាប់យក Ice ៨៦,៦៩ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៣,៣៣ក្រាម។

*៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។

*៤ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,១៨ក្រាម។

*៥ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ចាប់យក Ice ៥,៧១ក្រាម។

*៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,១៨ក្រាម។

*៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,៣៦ក្រាម។

*៨ / ព្រះសីហនុ៖ ចាត់ចែង ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១១ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ១អង្គភាព

១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ke ១៩១,២០ក្រាម ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print