រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីណែនាំ ទៅអាជ្ញាធរ និងប្រជាពលរដ្ឋឲ្យចូលរួមលើកកម្ពស់កិត្យានុភាពជាតិធានា សោភ័ណភាព និងអនាម័យ-បរិស្ថានស្អាត ក្នុងឱកាសអាស៊ានប៉ារ៉ាហ្គេម

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ មេសា ២០២៣នេះ បានចេញសេក្ដីណែនាំ ទៅអាជ្ញាធរ និងប្រជាពលរដ្ឋ ឲ្យ ចូលរួមលើកកម្ពស់សោភណភាព និងការថែរក្សាអនាម័យ-បរិស្ថាន ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពី ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពី ថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។

   ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើក ទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពី ថ្ងៃទី ០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ដូច្នេះ ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ ជាកំណត់ត្រាប្រវត្តិសាស្រ្តជាតិឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងអធិកអធម សំដៅចូលរួមចំណែក លើកកម្ពស់កិត្យានុភាពជាតិ ធានាបាននូវសោភ័ណភាព និងអនាម័យ-បរិស្ថានស្អាត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖. ១- គ្រប់លំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី មូលដ្ឋានអាជីវកម្មទេសចរណ៍ (ដូចជាសណ្ឋាគារ ខុនដូ ភោជនីយដ្ឋានជាអាទិ៍) និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទផ្សេងទៀត សូមចងទង់ជាតិ ដោយដាក់ដងឱ្យបានត្រឹមត្រូវ និង រៀបចំតុបតែង លម្អ ភ្លើងពណ៌ នៅមុខគេហដ្ឋាន លើអគារ តាមរបង និងនៅមុខមូលដ្ឋានអាជីវកម្ម របស់ខ្លួនឱ្យបានផុលផុស ។ ទង់ជាតិ ត្រូវមានលក្ខណៈត្រឹមត្រូវស្របតាមអត្តសញ្ញាណជាតិ និង ត្រូវចង់ឱ្យមានរបៀបរៀបរយល្អ ព្រមទាំងត្រូវពិនិត្យមើលក្រណាត់ទង់ជាតិ ចៀសវាងប្រើប្រាស់ កំណាត់ដាច់រហែក ស្លក់ពណ៌ ឬទក់ ដែលធ្វើឱ្យបាត់បង់សោភណភាព ។ 

    ២- គ្រប់គ្រឹះស្ថានរដ្ឋ-ឯកជនផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាសរមណីយ ដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ សូម៖-ចងបដាពាក្យស្លោក ដែលមានខ្លឹមសារឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាតិ និងព្រឹត្តិការណ៍ ប្រកួតកីឡា ទាំងពីរនេះ ដោយត្រូវចងតាម លក្ខណៈបច្ចេកទេស និងសមស្របតាមទំហំអគារ ឬទីតាំងរបស់ ខ្លួនចៀសវាងបង្កគ្រោះថ្នាក់ និងបាត់បង់សោភណភាព ។ 

– រៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងនៅមុខអគារ ឬតាមជញ្ជាំង អគារ ឬដើមឈើ និងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ឱ្យមានភាពទាក់ទាញ និងសោភណភាព – នៅមុខទីតាំងផ្សារទំនើប និងអគារពាណិជ្ជកម្មធំៗ ដែលមានសូនច្បារ និងទឹកបាញ់ ត្រូវរៀបចំ តុបតែងលម្អភ្លើងពណ៍បំភ្លឺចម្រុះពណ៍ ហើយទីតាំងដែលមានបំពាក់ទូរទស្សន៍ LED ត្រូវចាក់ ផ្សាយអំពីសកម្មភាព និងខ្លឹមសារផ្សេងៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតកីឡានេះ ។-សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវដាក់ពាក្យស្លោក ផ្សព្វផ្សាយ និងប្រើប្រាស់ខ្លឹមសារ និងនិមិត្តសញ្ញាផ្សព្វផ្សាយ “ឆ្នាំទស្សនាក៍ម្ពុជា ២០២៣* (Visit Cambodia Year 2023) ដើម្បី ផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា។ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមី លើកទី១២ ឆ្នាំ២០២៣” ជាមួយរូបតំណាង“បូរី និងរំដួល” និងពាក្យស្លោក”កម្ពុជាព្រះរាជាណាចក អច្ឆរិយ ផ្តល់ភាពកក់ក្ដៅ”និង”គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព”(Every Day Is A Wonder) ។ 

សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print