អីយ៉ា…​ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម សរសើរកម្ពុជាដែលជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣នេះ​ បានរៀបចំម្ហូបអាហារមានជីវជាតិ​ និងទាក់ទាញ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សារព័ត៌មានដ៏ល្បីរបស់វៀតណាម ZING បានចុះផ្សាយដោយសរសើរដល់កម្ពុជា ដែលជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣នេះ បានការរៀបចំម្ហូបអាហារដែលមានជីវជាតិ និងទាក់ទាញ ដើម្បីធានាថាអត្តពលិកដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ មានសុខភាពល្អបរិបូរណ៍ដើម្បីលេងឱ្យអស់ពីសមត្ថភាព។

សារព័ត៌មាន Zing បានរាយការណ៍កាលពីថ្ងៃទី២៧ ខែមេសា ម្សិលមិញ​នេះ​ថា៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ បានទទួលទានអាហារជាច្រើនមុខ ដែលមានជីវជាតិ និងទាក់ទាញ។ ក្រុមកីឡាកររបស់វៀតណាម បានបង្ហាញការចាប់អារម្មណ៍លើមុខម្ហូប ដែលផ្ដល់ជូននៅក្នុងសណ្ឋាគារមួយ ដែលជាកន្លែងរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបាននិងកំពុងស្នាក់នៅ។

ដោយឡែក​យោង​តាមការដកស្រង់សម្ដីរបស់មន្ត្រីបាល់ទាត់វៀតណាម បានបញ្ជាក់ថា អាហារដែលផ្ដល់ជូនក្រុមវៀតណាមមានរសជាតិស្រដៀងនឹងអាហារនៅក្នុងប្រទេសវៀតណាមដែរ។ កត្តានេះ ធ្វើឱ្យកីឡាករទាំងអស់ងាយស្រួលក្នុងការបន្ស៊ាំខ្លួននៅកម្ពុជា។

គួរជម្រាបផងដែរថា​ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ ស្ថិតនៅពូល B ជាមួយ ថៃ ,ម៉ាឡេស៊ី ,សិង្ហបុរី និងឡាវ។ ខណៈ​ពួកគេនឹងប្រកួតជាមួយក្រុមឡាវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print