លោក ហ៊ុន ម៉ានី៖​ យើងមានភាគហ៊ុនមួយស្មើៗគ្នាសម្រាប់អនាគតកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​រយៈ​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅយប់ថ្ងៃទី២៨​ ខែមេសា​នេះដែរថា៖​ យើងមានភាគហ៊ុនមួយស្មើៗគ្នាសម្រាប់អនាគតកម្ពុជា។

លោកប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់បន្ថែមថា​៖ យើងត្រូវខិតខំប្រឹងប្រែងពោរពេញដោយភាពជឿជាក់ ដោយប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់យើងម្នាក់ៗ និងរៀងៗខ្លួន ដើម្បីប្រជាជាតិយើងមានភាពសុខសាន្ត និងរុងរឿងបន្តទៀត

សូមជម្រាបជូនថា​ លោក ហ៊ុន ម៉ានី អញ្ជើញទទួលការមកដល់ក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៅវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ មុនបន្តដង្ហែទៅកាន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print