ឃាត់ខ្លួន​បុរស​៥​នាក់​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ នគរបាល​បាន​ ឃាត់ខ្លួន​បុរស​៥​នាក់​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​ដែល​ការ​ ឃាត់ខ្លួន​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨​ ខែ​ កក្កដា​ ឆ្នាំ​២០១៥​ នៅ​ក្រុង​ខេត្ដ​ព្រះ​ សីហ​នុ​។​

sihanouk10

​តាម​នគរបាល​ឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​ ២៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ ម៉ោង​៥​និង​ ៣០​នាទី​ នៅ​ចំណុច​មុខ​តូប​លេខ​៩៩​ ឆ្នេរ​អូ​ឈើទាល​ ឋិត​ក្នុង​ក្រុម​ទី​១៧​ ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ មាន​ករណី​ចោរលួច​កាបូប​របស់​ភ្ញៀវ​ ទេសចរណ៍​ជនជាតិ​ចិនតៃវ៉ាន់​ ។​ ក្រោយ​ មក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​កន្លែង​សមត្ថកិច្ច​ទើប​សមត្ថកិច្ច​ ឈាន​ទៅ​ឃាត់ខ្លួន​កុមារ​២​នាក់​ក្នុង​ ចំណោម​៣​នាក់​ដែល​សង្ស័យ​លួច​កាបូប​ជន​រង​គ្រោះ​ ។​

​ក្មេង​ប្រុស​២​នាក់​ដែល​សមត្ថកិច្ច​ ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ ត​.​ត​ អាយុ​១០​ឆ្នាំ​និង​ ម្នាក់​ទៀត​ឈ្មោះ​ ព​.​ស​ អាយុ​១១​ឆ្នាំ​ ជា​ សិស្ស​រៀន​នៅ​អង្គការ​មួយ​ក្នុង​ខេត្ដ​ព្រះ​ សីហ​នុ​ ។​

​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ ពី​ឃាត់ខ្លួន​កុមារ​ទាំង​២​នាក់​ខាងលើ​ពួក​ គេ​បាន​សារភាព​ថា​ ពេល​ដែល​លួច​ បាន​កាបូប​ជន​រង​គ្រោះ​ហើយ​នោះ​គេ​ បាន​យក​សម្ភារ​មួយ​ចំនួន​ដែល​លួច​បាន​ទៅ​លក់​ឱ្យ​ជនសង្ស័យ​ទាំង​៥​នាក់​ទើប​ សមត្ថកិច្ច​ឈាន​ទៅ​ឃាត់ខ្លួន​អ្នក​ទទួល​ ទិញ​បញ្ជូន​មក​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ក្នុង​បទ​ទទួលផល​ចោរកម្ម​ ។​ នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ បទ​ទ​ទូល​ផល​ចោរកម្ម​ ទី​១-​ឈ្មោះ​ ម៉ី​ ហេង​ ហៅ​នំប៉័ង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ទី​២-​ឈ្មោះ​ ខន​ ចឹប​ ហៅ​ ជេ​បី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ទី​៣-​ឈ្មោះ​ ឈិ​ន​ វិ​ច្ឆ័​យ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ទី​៤-​ឈ្មោះ​ ឈុ​ន​ វ​ន្នី​ ភេទ​ ស្រី​ អាយុ​៥៨​ឆ្នាំ​ មុខរបរ​លក់ដូរ​ អ្នក​ ទាំង​៤​ មាន​ទីលំនៅ​ ក្រុម​ទី​៣៥​ ភូមិ​៣​ (​ទំនប់​រលក​)​ សង្កាត់​លេខ​១​ ក្រុង​-​ខេត្ដ​ ព្រះ​សីហ​នុ​ និង​ទី​៥-​ឈ្មោះ​ ផាត​ សា​រុំ​ ហៅ​ វាសនា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ លក់​ទូរស័ព្ទ​ មាន​ទីលំនៅ​ក្រុម​ទី​១៧​ ភូមិ​ ៣​ សង្កាត់​លេខ​១​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​។​

​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ ម្ចាស់​ កាបូប​មានឈ្មោះ​ HSU​ YAM​ YEN​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ មុខរបរ​បុគ្គលិក​ ក្រុមហ៊ុន​បាលី​(​អ្នក​ទេសចរណ៍​)​ ជនជាតិ​ ចិនតៃវ៉ាន់​ កាន់​លិខិតឆ្លងដែន​លេខ​ ៣០៥១៩៦៨១០​ ស្នាក់​នៅផ្ទះ​សំណាក់​ គ្រី​ន​សីហ​នុ​វី​ល​ ឋិត​ក្នុងភូមិ​៤​ សង្កាត់​ លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​បើ​តាម​បណ្ដឹង​ស្ដ្រី​រង​គ្រោះ​រៀបរាប់​ថា​ នៅ​ក្នុង​កាបូប​ដែល​បាត់​មាន​លុយ​ ៧៣០​ដុល្លារ​ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លាស​ ពណ៌​ស​ នាឡិកាដៃ​ មួយ​គ្រឿង​ ។​

​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ ជាមួយ​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បាន​ដកហូត​លុយ​ចំនួន​៣២០.០០០​រៀល​ លុយ​ដុល្លារ​ចំនួន​២០០​ដុល្លារ​និង​កាបូបស្ពាយ​មួយ​ជា​វត្ថុ​តាង​បញ្ជូន​ទៅ​តុលា​ ការ​ ។​

...

​នគរបាល​បាន​បញ្ជាក់​ថា​ កុមារ​២​ នាក់​ដែល​បាន​ឃាត់ខ្លួន​ត្រូវ​បាន​ដោះ​ លែង​ដោយសារ​ពួក​គេ​មាន​អាយុ​ក្រោម​១៣​ឆ្នាំទៅ​ឱ្យ​អាណាព្យាបាល​យក​ទៅ​អប់រំ​និង​មានការ​ធានា​ពី​មន្ដ្រី​អង្គការ​ម្លប់​ តា​ប៉ា​ង​យក​វិល​ត្រឡប់​ទៅ​វិញ​ ៕​ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print