ក្រសួងការពារជាតិរៀបចំការទទួលពិធីដង្ហែព្រះអគ្គិជ័យកីឡា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ ក្រសួងការពារជាតិបានរៀបចំការទទួលពិធីដង្ហែព្រះអគ្គិជ័យកីឡា នៅមុខក្រសួងការពារជាតិ។

ការទទួលធ្វើពិធីដង្ហែព្រះអគ្គិជ័យកីឡានេះដឹកនាំដោយ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ មានកីឡាករនិងមានការចូលរួមពីកង យោធពលខេមរភូមិន្ទចំនួន៤៤នាក់ រួមជាមួយនឹងមហា ជនមួយចំនួនទៀតរត់អមភ្លើងគប់ និងនាយ ទាហានចំនួន៣០០នាក់ ឈរអបអរសាទរតាមដងផ្លូវពីអគ្គបញ្ជាការដ្ឋាន រហូតដល់ក្តាន់២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជិតទីស្តីការគណៈរដ្ឋមន្រ្តី។

សូមជម្រាបថា ព្រះអគ្គីជ័យកីឡា (ភ្លើងគប់) ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២៣ ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

សូមជម្រាបផងដែរ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង៤៥នាទីល្ងាចនេះមានពិធីទទួលព្រះអគ្គិជ័យកីទ្បា នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដង្ហែទៅវត្តលង្កាព្រះកុសុមារាម។ បន្ថែមលើនេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០នាទីព្រឹក មាន ពិធីរត់ដង្ហែព្រះអគ្គិជ័យកីទ្បា នៅមុខស្ថានទូតសិង្ហបុរី ដង្ហែទៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។

សូមរំលឹកផងថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាង កើត មានរយៈពេលជាង ១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។

ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ដោយជោគជ័យនិងទទួលបាន ការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅប្រទេសវៀតណាម ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាង កើត,ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print