ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ដែលបាននិយាយថា គោលបំណងពិតប្រាកដរបស់បស្ចិមប្រទេសនៅអ៊ុយក្រែន គឺដើម្បីកម្ចាត់រុស្ស៊ីជាយុទ្ធសាស្ត្រ គំរាមកំហែងចិននិងរក្សាជំហរតែមួយគត់របស់ខ្លួននៅក្នុងពិភពលោក។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងញូវដេលី លោក Shoigu បាននិយាយថា “ថ្ងៃនេះ ទីក្រុងវ៉ាស៊ីនតោននិងបក្ខពួកកំពុងអនុវត្តផែនការយុទ្ធសាស្ត្រ។ ភស្តុតាងច្បាស់លាស់នៃគោលនយោបាយឧក្រិដ្ឋកម្មបែបនេះ គឺជាជម្លោះនៅអ៊ុយក្រែន។ គោលបំណងពិតប្រាកដគឺចង់កម្ចាត់រុស្ស៊ីជាយុទ្ធសាស្ត្រ គំរាមកំហែងចិន និងរក្សាជំហរតែមួយគត់របស់ខ្លួននៅក្នុងពិភពលោក។
លោក Shoigu ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកស្វែងរកការកែទម្រង់ប្រព័ន្ធទំនាក់ទំនងរវាងប្រទេសនានា ដោយបង្កើតសម្ព័ន្ធភាពក្នុងតំបន់ដែលគ្រប់គ្រងដោយប្រើប្រាស់ការបំភិតបំភ័យ និងការគំរាមកំហែង៕ ដោយធីរីណា
រូបថត : AP