អាមេរិកមានកំណើនសេដ្ឋកិច្ច ទាបជាងការរំពឹងទុក គឺកើនឡើងតែ ១,១% ខណៈអតិផរណាហក់ឡើង

ចែករំលែក៖

កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានថមថយខ្លាំងជាងការរំពឹងទុកក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយសារការធ្លាក់ចុះការវិនិយោគរបស់ក្រុមហ៊ុនអាជីវកម្ម និងការធ្លាក់ចុះស្តុកទំនិញ ខណៈពេលដែលការចំណាយរបស់អ្នកប្រើប្រាស់កើនឡើង។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ការព្យាករបឋមរបស់ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ១,១ភាគរយដោយសារកំណើនការចំណាយរបស់អ្នកប្រើប្រាស់ខ្ពស់បំផុតក្នុងរយៈពេលជិតពីរឆ្នាំ។ ទិន្នន័យអតិផរណារបស់ធនាគារកណ្តាលអាមេរិកបានកើនឡើងខ្លាំងដល់កម្រិតខ្ពស់ក្នុងរយៈពេលមួយឆ្នាំ។
កំណើននេះមានកម្រិតទាបជាងការព្យាកជាមធ្យមក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ទៅលើក្រុមសេដ្ឋវិទូដែលថា សេដ្ឋកិច្ចអាមេរិកកើនឡើង ១,៩ភាគរយនៅត្រីមាសទី១នេះ។
ការកើនឡើងការចំណាយរបស់អ្នកប្រើប្រាស់ ៣,៧ភាគរយ បានឆ្លុះបញ្ចាំងពីការកើនឡើងទាំងទំនិញ និងសេវាកម្ម រួមទាំងការកើនឡើងការទិញយានយន្តផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុនអាជីវកម្មលើឧបករណ៍នានាបានធ្លាក់ចុះខ្លាំងបំផុតគិតចាប់តាំងពីការចាប់ផ្តើមកើតមានជំងឺរាតត្បាត ហើយការធ្លាក់ចុះស្តុកទំនិញបានដាក់បន្ទុកខ្លាំងដល់កំណើនតសេដ្ឋកិច្ចក្នុងរយៈពេលពីរឆ្នាំ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg តួលេខទាំងនេះបង្ហាញពីកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះបន្តិចម្តងៗដោយសារការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងការកើនឡើងអតិផរណា។ បើទោះជាសេដ្ឋកិច្ចដែលបានស្ទុះងើបមកវិញនៅដើមឆ្នាំ បានជួយមួយផ្នែកដោយអាកាសធាតុក្តៅខុសពីធម្មតាក៏ដោយ ក៏គ្រួសារនិងអាជីវកម្មបានកាត់បន្ថយការចំណាយមកវិញនៅពេលដែលពេលវេលានៅក្នុងត្រីមាសទីមួយនេះដើរទៅមុខ។
ចក្ខុវិស័យសេដ្ឋកិច្ចនេះពឹងផ្អែកភាគច្រើនទៅលើភាពធន់នៃទីផ្សារការងារ។ ភាពអត់ការងារធ្វើទាប និងការកើនឡើងប្រាក់ឈ្នួលជាប់រហូតបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជម្នះបានទៅនឹងអតិផរណាខ្ពស់ ហើយបន្តចំណាយ៕

...

រូប​ថត​ : Petrotimes.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print