ខេត្តកំពង់ឆ្នាំង : ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កកម្មករ កម្មការិនីនិងប្រជាពលរដ្ឋ ជាង២០ម៉ឺនអង្គ/នាក់បានចូលរួមអបអរសាទរការដង្ហែព្រះអគ្គីជ័យកីឡាស៊ីហ្គេមលើកទី៣២ក្នុងដែនរដ្ឋបាល ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាម អង្គភាព មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងសូមគោរពរាយការណ៍ជូនលោរដ្ឋមន្រ្តីមេត្តាជូនជ្រាប នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
អង្គភាពមន្ទីរ ព័ត៌មាន ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីថា : នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៣ គណប្រតិភូដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ីប៉ារ៉ាហ្គេមលើកទី ១២ បានមកដល់ព្រំប្រទល់ នៅរង្វង់មូលព្រះគោព្រះកែវ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ៩និង ៣០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីធ្វើពិធីប្រគល់ទទួល រវាងលោកបណ្ឌិត ម៉ៅ ភិរុណប្រធានក្រុមប្រឹក្សាខេត្ត និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម នី ផល្លី រដ្ឋលេខាក្រសួង ទេសចរណ៍តំណាង ឯកឧត្តម CAMSOC ព្រមទាំងប្រតិភូមានការផងដែរ។
បន្ទាប់មកគណប្រតិភូ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងសហការីបានធ្វើការដង្ហែព្រះអគ្គិជ័យ កីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ឆ្នាំ២០២៣ ដោយឆ្លងកាត់ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ដោយមានប្រជាពលរដ្ឋនៅឈរតាមបណ្តោយផ្លូវជាតិ៥ អបអសាទរព្រះអគ្គីជ័យកីឡាយ៉ាងច្រើនកុះករយកមករៀបចំពិធីនៅវេទិកាសួនច្បារដើមពោធិ៍ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។ បន្ទាប់ពីធ្វើពិធីបួងសួងនិងប្រគល់ទទួលចប់បានដង្ហែព្រះអគ្គិជ័យកីឡាមកប្រគេនព្រះទេពមុនី សុខ ថានព្រះមេគណខេត្តកំពង់ឆ្នាំងរៀបចំពិធីបែបសាសនា និង តម្កល់នៅវត្តអារញ្ញិការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំងដោយមានពិធីវាយស្គរនិងបាញ់កាំជ្រូចផងដែរ។ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ព្រះមន្រ្តីសង្ឃខេត្ត ប្រគល់អោយ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត លោកស្រីតំណាងរាស្រ្ត ដោយមានការចូលរួមពីប្រតិភូ បានដង្ហែព្រះអគ្គិជ័យកីឡាប្រគល់បន្តទៅជូនរដ្ឋបាលខេត្តពោធិ័សាត់ដល់នៅវេលាម៉ោង៩និង៣៥នាទី ។
លោក ស៊ុន សុវណ្ណារិទ្ធ បានមានប្រសាសន៍ថាៈ រយៈពេល
២ថ្ងៃព្រះសង្ឃថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋបានចូលរួមស្វាគមន៍ការដង្ហែក្បួនព្រះអគ្គីជ័យកីឡាបង្ហាញអោយឃើញថាៈដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញដោយសារគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាពាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាធ្វើអោយប្រទេសជាតិមានសន្តិភាពទើបមានព្រឹត្តិការណ៍កីឡាអន្តរជាតិកើតដូចពេលនេះ។
លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់អោយដឹងថាៈការដង្ហែព្រះ អគ្គិជ័យកីឡាឆ្លងកាត់ដែនរដ្ឋបាលខេត្តកំពង់ឆ្នាំងមាន
ការនិមន្តនិងចូលរួមពី ព្រះសង្ឃ មន្ត្រីរាជការ កងកំម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កម្មករកម្មការិនី និងប្រជាពលរដ្ឋចូលរួមអបអរសាទរប្រមាណជាង២០ម៉ឺននាក់ ៕
ដោយ : សហការី