ក្រសួងការបរទេស នឹងពិភាក្សាអំពីច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរាជរដ្ឋាភិបាល កម្ពុជា (RGC) និងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) ក្រោមប្រធានបទ “ការពង្រឹង ការអនុវត្តច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកនៃកិច្ចប្រជុំពិគ្រោះយោបល់ ខាងលើ។

ដោយមានការចូលរួមពីតំណាងក្រសួង ភាគីពាក់ព័ន្ធ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល បរទេស វេទិកានេះមានគោលបំណងលើកកម្ពស់បន្ថែមទៀតនូវការយល់ដឹង និងពង្រឹងការអនុវត្ត ច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធ ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិ- បាលបរទេស។ កាតព្វកិច្ចទាំងនោះ រួមមាន ការរាយការណ៍គណនេយ្យ ការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុអនុលោមតាមបទដ្ឋានគណនេយ្យកម្ពុជា និងការធ្វើសវនកម្មឯករាជ្យលើរបាយការណ៍ទាំង នោះ ដែលកាតព្វកិច្ចទាំងអស់នេះ រួមចំណែកដល់ការទទួលខុសត្រូវ តម្លាភាព និងស័ក្ដិសិទ្ធភាព របស់អង្គការមិនស្វែងរកប្រាក់ចំណេញ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print