គ្រោះថ្នាក់ចរាចរណ៍! នៅស្រុកបាកាន យ៉ាងណោចមនុស្ស៩នាក់បានរងរបួស

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងរបាយការណ៍នគរបាលស្រុកបាកាន កាលពីថ្ងៃម្សិលម៉ិញ ថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ឃើញថា នៅស្រុកបាកានមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន០៣ករណីជាបន្តបន្ទាប់បានកើតឡើង ដែលបណ្ដាលឲ្យមានមនុស្សយ៉ាចតិចចំនួន០៩នាក់ បានរងរបួសស្រាល និងធ្ងន់ ។

ក្នុងរបាយការណ៍នគរបាលខាងលើ ហេតុការណ៍ទី-១ បានកើតឡើងនៅលើកំណាត់ផ្លូវផ្លូវកៅស៊ូ១ខ្សែ ស្ថិតនៅភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន រវាងជិះម៉ូតូបត់ឆ្លងផ្លូវ និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង(២នាក់) ។ ហេតុការណ៍ទី-២ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៩.១៩០ ស្ថិតនៅភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន រវាងអ្នកបើកបររថយន្តម៉ាក Highlanber ពណ៏កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AP 2723 បានជ្រុលបុលគូថរថយន្តធំ បណ្ដាលឲ្យតៃកុងរបួសស្រាល(គេចខ្លួន)និងអ្នករួមដំណើរ(ជនជាតិចិន)រងរបួសធ្ងន់ ។ និងលើកទី-៣ បានកើតឡើងនៅនៅលើកំណាត់ផ្លូវជាតិលេខ៥ទៀត ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៧.១៨៨ ចំណុចស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្ថិតនៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ រវាងអ្នកបើកបររថយន្តម៉ាក សាំយ៉ុង ពណ៏លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BD 3492 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច បានជ្រុលបុលចំហ៊ាងរ៉ឺម៉ករថយន្តធុនធំ ដែលកំពុងបើកចេញពីស្ថានីយ៍ថ្លឹងរថយន្ត បណ្ដាលឲ្យតៃកុងរបួស(ធ្ងន់)និងអ្នករួមដំណើរចំនួន០៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល់ផងដែរ ។

របាយការណ៍ដដែល ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ និងស្រាលនេះ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញ ចរាចរណ៍ កំពុងបន្តនីតិវិធី ៕

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print