លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :

១- ទោះបីមានខ្មែរក្រៅស្រុកមួយចំនួនរៀបចំផែនការប្រឆាំងលទ្ធផលបោះឆ្នោត = ក៏គ្មានប្រសិទ្ធភាពនិងគ្មានបានការអីដែរ កត្តាកំណត់ស្ថិតនៅលើប្រជាជនកម្ពុជាទូទាំងប្រទេសទេដែលជាអ្នកកំណត់។
២- ជាការឆ្លើយតបចំពោះឧបាយកលទុច្ចរិតប្រឆាំងលទ្ធផលបោះឆ្នោត = រាជរដ្ឋាភិបាលកម្ពុជាមានសិទ្ធិនិងលទ្ធភាពគ្រប់គ្រាន់ប្រឆាំងពួកនឹងពួកខ្មែរទាំងនោះ?
៣- ការត្រៀមប្រឆាំងលទ្ធផលបោះឆ្នោត = មានន័យថាពួកប្រឆាំងដឹងខ្លួនចាញ់មុនការបោះឆ្នោត?
៤- និយាយមែនទែនទៅពួកអ្នកលើកយករឿងអង្គព្រះមហាក្សត្រមកនិយាយតាមចិត្តខ្លួន = គឺជាពួកប្រមាថអង្គព្រះមហាក្សត្រ?
៥- ការទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សនយោបាយ = គឺជាសិទ្ធិនយោបាយរបស់បុគ្គលម្នាក់ៗ អ្នកក្រៅគ្មានសិទ្ធិរារាំងនិងនិយាយរិះគន់គេទេ?
៦- បើយកលុយក៏វាថា = បើមិនយកលុយក៏វាថា ធ្វើអីក៏ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រតិកិរិយាមិនចេះត្រូវចិត្តដែរ?
៧- ដើម្បីយុត្តិធម៌ក្នុងវិវាទការងាររវាងកម្មករនិងនិយោជក = មានតែអនុវត្តតាមច្បាប់ការងារដោយមានសមត្ថកិច្ចក្រសួងការងារជាអាជ្ញាកណ្តាល?
៨- អាកាសែតខេមបូឌាដេលីតាំងខ្លួនជាប៉ូលីសសើបអង្កេតនិងផ្សាយព័ត៌មានមិនពិតមួលបង្កាច់គេឯង = ហើយអួតថាមានក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានទៀត?
៩- ឧបាយកលញុះញង់របស់ពួកប្រតិកិរិយានៅក្រៅប្រទេសដើម្បីបំផ្លាញជាតិ = ជាមហិច្ឆតាចុងក្រោយដែលមិនអាចសម្រេចផលទេ?
១០- ការចាកចោលបក្សប្រឆាំងជាបន្តបន្ទាប់ = បញ្ជាក់ពីសិទ្ធិនយោបាយទូលំទូលាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងលូតលាស់ជាលំដាប់ ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print