ខេត្តកំពង់ស្ពឺ ; នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងអន្តរាគមន៍ ជួយពន្លត់អគ្គីភ័យ ចំណុចភូមិពានិជ្ជកម្ម សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ សុាំ វណ្ឌី ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជាមន្ត្រីយោធា ចូលនិវត្តន៍ ។
សមត្ថកិច្ចកងរាជអាវុធហត្ថ បានអោយដឹងថា, ជាក់ស្តែងខូចខាតផ្ទះមានទំហំ ៥មx៩ម ធ្វើអំពីឈើជញ្ជាំងក្តារប្រក់ហ្វ្រីប្រ៉ូសុីម៉ងត៍ ។
សមត្ថកិច្ចបានបញ្ជាក់ថា, បង្កដោយជនសង្ស័យឈ្មោះ ហង្ស សុវណ្ណបញ្ចា ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាកូនបានយកភ្លើងបានដុតផ្ទះរបស់ខ្លួនឯង ក្រោយមានទំនាស់ជាមួយឪពុក និងកូនជាច្រើនលើកច្រើនសារកន្លងមក ។
ក្នុងនោះខូចខាតសម្ភារះរួមមាន៖ ឆេះផ្ទះ១ខ្នងទាំងស្រុងនិងសម្ភារះផ្សេងៗមួយចំនួន ។
បច្ចុប្បន្ន :ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
នៅក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន៥គ្រឿង ។
រថយន្តកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន , ថយន្តស្នងការនគរបាលខេត្តកំពង់ស្ពឺ ចំនួន០៤គ្រឿង ប្រើបាស់អស់ចំនួន០៨ឡាន និងបានប្រើប្រាស់អស់ទឹកសរុបចំនួន១២ឡាន ទើបរលត់ ៕
ដោយ : សហការី