លោកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលជាបេក្ខភាពឈានមុខគេមួយរូបសម្រាប់នាយករដ្ឋមន្ត្រីបាននិយាយថា លោកស្រីត្រៀមខ្លួនជាស្រេចដើម្បីបន្តសកម្មភាពឃោសនាបោះឆ្នោត ។
កូនស្រីលោកថាក់ស៊ីន ក៏បានបង្ហាញជំនឿចិត្តថា គណបក្សភឿថៃរបស់លោកស្រីនឹងទទួលជ័យជម្នះលើសលប់នៅក្នុងការបោះឆ្នោតសកលនាថ្ងៃទី ១៤ ឧសភា ខាងមុខនេះ។ នៅពេលបង្ហាញខ្លួនចំពោះមុខអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យ Praham 9 (បាងកក-ថៃ) នៅថ្ងៃទី 3ខែឧសភា។
នៅក្នុងសន្និសីទសារព័ត៌មាននោះ លោកស្រី Paetongtarn ក៏បានណែនាំកូនទីពីររបស់គាត់ឈ្មោះ Prutthasin Sooksawas ហៅក្រៅថា Thasin ដែលកើតនៅថ្ងៃទី 1 ខែឧសភា។
ម្តាយកូនពីរនាក់អាយុ 36 ឆ្នាំបានហៅកូនរបស់គាត់ថាជា “កម្លាំងសម្ងាត់” ហើយបានបញ្ជាក់ថា នាងនឹងនិយាយនៅឯការប្រមូលផ្តុំរបស់គណបក្សភឿថៃនៅថ្ងៃទី 12 ខែឧសភា នេះបើយោងតាមកាសែត The Straits Times ។
សារព័ត៌មាន Reuters បានដកស្រង់សម្តីអះអាងរបស់លោកស្រី Paetongtarn នៅក្នុងសន្និសីទសារព័ត៌មានថា “ប្រទេសថៃត្រូវការផ្លាស់ប្តូរ ហើយគណបក្សភឿថៃគឺជាចម្លើយតែមួយគត់។ ប្រសិនបើគណបក្សភឿថៃអាចទទួលបានជ័យជម្នះដ៏លើសលប់ និងបង្កើតរដ្ឋាភិបាលថ្មី យើងអាចផ្លាស់ប្តូរបានភ្លាមៗ” ៕ ដោយធីរីណា
រូបថត : Reuters