ផ្ទុះការរិះគន់គ្លីនិកឯកជនក្នុងក្រុងដូនកែវផ្ទួនៗ ខណៈ ប្រធានមន្ទីរសុខាភិបាលខេត្តហាក់នៅស្ងាត់ឈឹង

ចែករំលែក៖

ខេត្តតាកែវ ៖ ជាករណីថ្មីមួយទៀតហើយនៅក្រុងដូនកែវដែលគ្លីនិកឯកជនមួយទៀតត្រូវបានប្រជាពលរដ្ឋរិះគន់ទៅលើភាពមិនច្បាស់លាស់នៃតម្លៃសេវាកម្មហើយចេញតម្លៃស្រេចតែការនឹកឃើញ។ យ៉ាងណាក៏ដោយប្រធាន មន្ទីរសុខាភិបាលខេត្តតាកែវ ហាក់ដូចជានៅស្ងៀមមិន ទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ។

យោងតាមការសរសេរបង្ហោះរៀបរាបពីម្ចាស់គណនេយ្យហ្វេសប៊ុក Tum Samnang ថា “ ហួសចិត្ត ជួយស៊ែផងបងប្អូន ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នាងខ្ញុំបានមកពិនិត្យអេកូផ្ទៃពោះដោយសារកូនខូច ខ្ញុំក៏សម្អាតនៅ ពេទ្យខាងក្រោម(មន្ទីរសំរាកព្យាបាលនិងសម្ភព សោ សុខុម) អស់១០០$។ លុះដល់ថ្ងៃទី០២ ខែឧសាភា ខ្ញុំក៏មានអាការៈចុកខ្លាំងក៏មកពេទ្យវិញ ផ្សំថ្នាំយកទៅលេបបានម្តងមិនបាត់ក៏មកទៀតពេទ្យទារយកថ្នាំវិញសម្រាក បាន១យប់ គិតលុយវិក័យប័ត្រចាស់សរសេរថា សំអាតស្បូន50$ ទាំងដែលខ្ញុំមិនបានធ្វើ។ ពេលខ្ញុំតវាថា មិន បានធ្វើ ក៏សរសេរវិក័យប័ត្រថ្មីដោយតំឡើងថ្លៃសេរ៉ូម (ពីមុន20$)មក30$,សេរ៉ូមទទេ២កំប្លោក 60$ រីឯថ្លៃបន្ទប់១ថ្ងៃកែមក២ថ្ងៃ 40$ សំខាន់ថ្នាំខ្ញុំអាចាស់ដដែលសរសេរក្នុងបុងគិតលុយម្តងទៀត។ សូមលោកប្រធាន មន្ទីរពេទ្យជួយមើលបុគ្គលិកផងធ្វើត្រូវ រឺខុស? ខ្ញុំទាររកថ្នាំចាស់ខ្ញុំវិញក៏មិនអោយ។

សូមរំឮកដែរថាកាលថ្មីៗនេះក៏មានគ្លីនិកឯកជនក្នុងក្រុង ដូនកែវមួយដែរ ត្រូវបានប្រជាពលរដ្ឋរិះគន់រហូតសាច់ ញាតិអ្នកជំងឺគម្រាមសម្លាប់ពេទ្យចោល ប្រសិនបើគាត់ទាល់ច្រក និងសុំឲ្យប្រធានគ្លីនិកទទួលខុសត្រូវផងដែរ។

...

ដោយឡែកងាកមកមើលលោក នុត ស៊ីណាត ប្រធាន មន្ទីរសុខាភិបាលខេត្តតាកែវវិញ ដូចជានៅសមាធិស្ងាត់ ឈឹង ដែលករណីមុនលោកថា រកមិនឃើញទីតាំងគ្លីនិកទេ តែចាំមើលមន្ទីរសំរាកព្យាបាល និង សម្ភព សោ សុខុម នេះវិញ លោកប្រធានមន្ទីររកឃើញទេ ខណៈមានពលរដ្ឋខ្សឹបខ្សៀវថា ប្រធានមន្ទីរពេទ្យនេះ ចេះសែនព្រេនលោកប្រធានមន្ទីរសុខាភិបាល ទើបឈរជើងនឹងល្អ បើទោះកន្លងមកល្បីខាងកោរអ្នកជំងឺមិនដាក់ទឹកជាយូរមកហើយក៏ដោយ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print