បុរសម្នាក់ធ្លាក់ពីលេីអគារ​មួយកន្លែង បណ្តាលឲ្យស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បុរសម្នាក់ អាយុប្រហែលជាង ៣០ឆ្នាំបាន ធ្លាក់ពីលើអគារមួយកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗ ហេតុការណ៍នេះនៅចំណុចផ្ទះមួយកន្លែងជាប់របងសាលាបឋមសិក្សាភូមិ ៦ ផ្លូវលេខ ៤៣០ សង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ នៅវេលាម៉ោង ០១:២៨នាទីរសៀល ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២៣។

ចំពោះអត្តសញ្ញាណជនរងគ្រោះ ដែលធ្លាក់ពីលើអគារខុនដូរ មិនទាន់ស្គាល់នៅឡើយ ហើយការធ្លាក់នេះ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។

...

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរនិងស្រាវជ្រាវតើបុរសខាងលើរអិលជើងធ្លាក់ដោយខ្លួនឯងឬក៏លោតសម្លាប់ខ្លួនឯង ដោយសារមានវិបត្តិឬ មានគេរុញទម្លាក់មក ព្រោះមិនទាន់បានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយនោះទេ ៕ ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print