ក្លិបបានប្រកាសកាលពីថ្ងៃពុធថា នាយកក្លិប Barcelona លោក Mateu Alemany បានសម្រេចចិត្តចាកចេញពីក្រុម La Liga មួយនេះនៅចុងបញ្ចប់នៃរដូវកាលនេះ គឺមួយឆ្នាំមុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់ជាផ្លូវការ។
សេចក្តីប្រកាសរបស់ក្លិប Barcelona បានបន្ថែមថា លោក Alemany បានយល់ព្រមបញ្ចប់អាជីវកម្មផ្ទេរក្រុមដំបូងក្នុងរដូវកាលបិទទោះបីជាមានការរៀបចំជាផ្លូវការក្នុងការចាកចេញពីក្លិបនៅថ្ងៃទី១ ខែកក្កដាក៏ដោយ។ បុរសវ័យ៦០ឆ្នាំរូបនេះនឹងចាកចេញដើម្បីចាប់ផ្តើមគម្រោងវិជ្ជាជីវៈថ្មីដែលមិនបានបញ្ជាក់បន្ទាប់ពីការងាររយៈពេល២ឆ្នាំ។
ក្លិប Barcelona បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Barcelona និងម្ចាស់ក្លិប Joan Laporta បានទទួលយកការចាកចេញនេះដោយសារតែការប្តេជ្ញាចិត្តរបស់លោក Mateu ក្នុងការធ្វើអាជីវកម្មផ្ទេររដូវក្តៅរហូតដល់ពេលចុងក្រោយ ហើយអាចទទួលបានការប្រឹក្សាពីក្លិបនៅពេលណាដែលចាំបាច់” ។
ក្រុមដែលកំពុងនាំមុខក្នុងក្របខ័ណ្ឌ La Liga ក្រុម Barcelona មាន៨២ពិន្ទុពីការប្រកួតចំនួន៣៣ ហើយបានបន្តការនាំមុខលើក្រុមលេខ២ Real Madrid ដល់ទៅ១៤ពិន្ទុកាលពីថ្ងៃអង្គារជាមួយនឹងជ័យជម្នះ ១–០ លើក្រុម Osasuna ក្នុងផ្ទះ។ ការប្រកួតបន្ទាប់របស់Barcelona នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Espanyol នៅថ្ងៃទី១៥ ខែឧសភាខាងមុខ ៕ (រូបភាព ៖ Reuters/CNA)