អឺរ៉ុប ផ្តល់ជំនួយ១ពាន់លានដុល្លារដល់អ៊ុយក្រែន

ចែករំលែក៖

ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានសម្រេចផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ដែលមានទំហំទឹកប្រាក់ ១ពាន់លានអឺរ៉ូ ក្រោមយន្តការសន្តិភាពអឺរ៉ុប (EPF)។ ដូច្នោះហើយ លុយនេះនឹងយកទៅទិញកាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែន។

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ យោធាអ៊ុយក្រែន បាននិយាយថាមិនមានសញ្ញាណាមួយបង្ហាញថាទាហានស៊ីឈ្នួលរុស្ស៉ី Wagner កំពុងដកថយចេញពីទីក្រុងបាកមូត (Bakhmut) នោះទេ ផ្ទុយទៅវិញ ពួកគេកាន់តែពង្រឹងកម្លាំង ដើម្បីដណ្ដើមយកទីក្រុងមួយនេះឱ្យបានមុននឹងរុស្ស៉ីប្រារព្ធទិវាជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២ នៅសប្ដាហ៍ក្រោយ។
ថ្លែងនៅក្នុងសុន្ទរថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសុក្រសប្ដាហ៍នេះ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហាន់ណា ម៉ាលីយ៉ា (Hanna Maliar) បានកត់សម្គាល់ដូច្នេះថា «បច្ចុប្បន្ន យើងកំពុងមើលឃើញពួកគេដកកងកម្លាំងចេញពីសមរភូមិវាយលុកនានា ជាទីដែលទាហាន Wagner ស្ថិតនៅ ហើយពួកគេកំពុងបញ្ជូនកងកម្លាំងទាំងនេះទៅកាន់ ទីក្រុងបាកមូត»។
គួរបញ្ជាក់ថា លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner Group បានចេញសេចក្តីប្រកាសភ្លាមៗ និងភ្ញាក់ផ្អើលមួយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់លោកនឹងដកថយចេញពីទីក្រុងបាកមូត (Bakhmut) របស់អ៊ុយក្រែន ដែលពួកគេបានព្យាយាមដណ្តើមកាន់កាប់ ចាប់តាំងតែពីរដូវក្តៅឆ្នាំមុន។
លោក ព្រីហ្គោហ្ស៉ីន បានអះអាងថា កងកម្លាំង Wagner នឹងចាកចេញនៅថ្ងៃពុធសប្តាហ៍ក្រោយ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ដោយសារតែបានបាត់បង់សមាជិកយ៉ាងច្រើន ក្នុងសមរភូមិព្យាយាមវាយយកទីក្រុង Bakhmut បូករួមជាមួយបញ្ហាខ្វះខាតគ្រាប់រំសេវ។ លោក ព្រីហ្គោហ្ស៉ីន បានបកស្រាយថា រូបលោកសម្រេចចិត្តដកកងកម្លាំង Wagner ចេញពីទីក្រុង Bakhmut បែបនេះ គឺដោយសារបើនៅតែគ្មានគ្រាប់រំសេវគ្រប់គ្រាន់ទេនោះ ពួកគេត្រូវបានកំណត់ថា នឹងបាត់បង់ជីវិតដោយគ្មានន័យមិនខានឡើយ។ ក្រុម Wagner បាននិងកំពុងបន្តដឹកនាំកិច្ចប្រឹងប្រែងរបស់រុស្ស៉ី ដើម្បីដណ្តើមកាន់កាប់យកទីក្រុងនេះ ចាប់តាំងតែពីកំលុងរដូវក្តៅឆ្នាំ២០២២មកម្ល៉េះ ដែលជាសមរភូមិដ៏អូសបន្លាយនិងបង្ហូរឈាមខ្លាំងបំផុត នៃសង្រ្គាមនៅអ៊ុយក្រែន៕

...

រូប​ថត​ : hanoionline.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print