រថយន្ត Lexus LX- 570 បុកជាមួយម៉ូតូនៅត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួន អូសជិត២០ម៉ែត្រ បណ្ដាលឱ្យយុវជនពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: រថយន្ត Lexus LX- 570 មួយ គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកជាមួយម៉ូតូscoopy នៅត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនអូសជិត ២០ម៉ែត្របណ្ដាលឱ្យយុវជនពីរនាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៤០ នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវ R6 កែងនឹងផ្លូវR5 ក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត  Lexus LX- 570 មួយគ្រឿងពណ៌សពាក់ស្លាកលេខកោះកុង2B-6001ធ្វើដំណើរតាមបណ្ដោយផ្លូវ R5 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូហុងដាscoopy មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1BM-1712ជិះដោយយុវជនពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវR6ពីជើងទៅត្បូងចំពីចំហៀងពេញទំហឹង រួចអូសជិត២០ម៉ែត្របណ្តាលឱ្យយុវជនទាំងពីរនាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ រំពេចនោះគេឃើញបុរសម្នាក់ចេញពីរថយន្តបម្រុងគេចខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ជាប់។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print