ខេត្តស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអនុញ្ញាត អោយលោក
YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌល់ស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ ប្រទេសចិន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ថ្ងៃទី៧ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសនោះក៏មានការចូលរួមពីលោក XIE XIAOHONG អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប លោក អភិបាលរងខេត្ត លោក សរសុដានី អភិបាលរងក្រុងស្វាយរៀងនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោក YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌល់ស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ ប្រទេសចិន
បានថ្លែងអំណរគុណចំពោះលោក ម៉ែន វិបុលអភិបាលខេត្តដែលកន្លងមកលោកតែងតែផ្តល់នូវការគៀគរគ្រប់មធ្យោបាយដើម្បីអោយក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុននានាមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលកន្លងទៅនេះ ទន្ទឹមនោះក្រុមហ៊ុនបាននឹងកំពុងបន្តពង្រីកវិសាលភាពក្រុមហ៊ុនឲ្យកាន់តែរីកចម្រេីនបន្ថែមទៀត ដេីម្បីវិស័យឧស្សាហកម្មនាំចេញទៅក្រៅប្រទេស ក៏ដូចជាផ្តល់ការងារធ្វេីជូនបងប្អូនប្រជាពលរដ្ឋដែលមកបំពេញការងារក្នុងរោងចក្រនេះខណះក្រុមហ៊ុន បានដាក់ទុនពង្រីកបន្ថែម ទៀត
ចំនួនទឹកប្រាក់ ២ពាន់លានដុល្លារ
ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូក្រុងស្វាយរៀង។
លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោក
YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌល់ស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ ប្រទេសចិន និងលោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់ រួមទាំងក្រុមហ៊ុនដៃគូផ្សេងៗទៀត ដែលបានមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ក៏ដូចជាតំបន់នានាទៀត ក្នុងខេត្តស្វាយរៀងយេីង។
លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគនានាមកបណ្តាក់ទុននៅខេត្តស្វាយរៀង ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែល លោកអភិបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ៕ ដោយ៖ សុថាន