បុរសជនជាតិចិនបើករថយន្តស៊េរីទំនើបបុករះកន្លែងកម្មករកំពុងអ៊ុតគំនូសផ្លូវ បណ្ដាលឲ្យរងរបស់ធ្ងន់ពីរនាក់

ចែករំលែក៖

ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងបុករះកន្លែងកម្មករកំពុងអ៊ុតគំនូសផ្លូវបណ្តាលឲ្យកម្មករពីរនាក់រងបួសធ្ងន់និងខូចខាតម៉ាស៊ីនសំរាប់អ៊ុតគំនូសផ្លូវមួយគ្រឿង។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ២ និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៣ នៅត្រង់ចំណុចមុខមន្ទីពេទ្យរ៉ូយ៉ាល់ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្ដីកម្មករដែលរួមការងារជាមួយគ្នាបានប្រាប់ឲ្យដឹងថាមុនកើតហេតុមានកម្មករជាច្រើននាក់កំពុងធ្វើការអ៊ុតគំនូសផ្លូវនៅចំណុចទីតាំងកើតហេត្តខាងលើដោយបានដាក់សាជីបាំងជាសញ្ញាសម្គាល់បញ្ចៀសចរាចរណ៍ផងដែរ លុះដល់ម៉ោងកើតហេតុតែលើ ខណះកម្មករជាច្រើននាក់ កំពុងតែអ៊ុតគំនូសផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ហុង ឈ្រីពណ៌ទឹកប្រាក់ពាក់ស្លាកលេខកម្ពុជា XYL-1818បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដុរផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ក៏បានជ្រុលចង្កូតបុករះបណ្ដាលឲ្យកម្មករពីរនាក់រងរបួសធ្ងន់ និងខូចខាតម៉ាស៊ីនអ៊ុតផ្លូវមួយគ្រឿង។ភ្លាមនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះទាំងពីរនាក់យកទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែករថយន្តបង្កនិងអ្នកបើកបរត្រូវបានបងប្អូនកម្មកររួមការងារជាមួយធ្វើការឃាត់បាននៅកន្លែងកើតហេតុភ្លាមៗ។

...

ក្រោយកើតហេតុក៏មានតំណាងភាគីទាំងសងខាងបានមកដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីបង្កបានទទួលខុសត្រូវទាំងស្រុង ទៅលើសំណងថ្កៃព្យាបាលនិងខូចខាតសម្ភារៈដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print